កប់បាត់! Infiniti គ្រោងផលិតឡានអគ្គិសនី សាកភ្លើងម្តង ជិះបាន ៥០០ គ.ម៉

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​រថយន្ត​បុត្រ​សម្ព័ន្ធ​របស់ Nissan គឺ Infiniti ​បាន​ប្រកាសពី​គម្រោងបង្កើត​គ្រោងឆ្អឹង​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី។ ឥឡូវ​នេះ Infiniti ក៏​បាន​បង្ហើប​ឲ្យ​ដឹង​បន្ថែម​ថា គ្រោងឆ្អឹង​ថ្មី​នោះ​នឹង​ត្រូវ​ប្រើ​លើ​រថយន្ត​នា​ពេល​អនាគត​ទាំង​អស់ លើក​លែង​តែ​ម៉ូដែល QX80 ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ គ្រោងឆ្អឹង​ថ្មី​នឹង​រចនា​ឡើង​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ថាមពល​អគ្គិសនី ក៏​ដូច​ជា ប្រព័ន្ធ e-POWER របស់​រថយន្ត Infiniti ទាំង​អស់។ នេះ​មាន​ន័យ​ថា រថយន្ត​ស៊េរី​ក្រោយៗ​នឹង​ត្រូវ​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ , អាគុយមួយ និង ម៉ាស៊ីន​សាំង​មួយ។

ពាណិជ្ជកម្ម

លោក Roland Krueger ប្រធាន​ក្រុមហ៊ុន Infiniti មិន​ទាន់​ត្រៀម​លក្ខណៈ​ដើម្បី​ប្រាប់​ព័ត៌មាន​ជាក់​លាក់​ឡើយ ប៉ុន្តែ​លោក​បាន​ចង្អុល​បង្ហាញ​ថា រថយន្ត​ដែល​ប្រើ​គ្រោង​ឆ្អឹង​ថ្មី នឹង​អាច​មាន​កម្លាំង​រហូត​ដល់ ៤០០ សេះ ខណៈ​រថយន្ត​អគ្គិសនី​វិញនឹង​អាច​ធ្វើ​ដំណើរ​បានយ៉ាង​ហោច​ណាស់​ចម្ងាយ ៥០០ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។

ជា​មួយ​គ្នា​នេះ​ លោក Francois Bancon អនុប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​ផលិតផល​របស់​ក្រុមហ៊ុន Infiniti ក៏​បាន​បញ្ជាក់​ថា គ្រោង​ឆ្អឹង​ថ្មី​នឹង​ប្រើ​ជាមួយ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD ដោយ​សារ​តែ​វា​អាច​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​នៅ​ខាង​ក្រោយ ដើម្បី​ផ្ដល់​ថាមពល​ទៅ​កង់​ខាង​ក្រោយ៕

Sponsored