[ម៉ាឌ្រីដ] មានហេតុការណ៍ចម្លែកមួយបានកើតឡើងនៅម៉ាឌ្រីដ ដោយមានចោលួចរថយន្តបានបើករថយន្តចូលទៅក្នុង Plaza Elíptica ហើយបានជាប់គាំងនៅលើជណ្តើរ។
យោងតាមគេហទំព័រ EFE បានបង្ហាញថាមានបុរសម្នាក់អាយុ ៣៦ ឆ្នាំបានលួចរថយន្ត Mazda ពីចំណតក្បែរនោះបន្ទាប់ពីម្ចាស់របស់វាទុកកូនសោនៅក្នុងឡាន។ ហើយមិត្តភក្តិរបស់ម្ចាស់បានឃើញ ដោយព្យាយាមឃាត់បុរសនោះ ប៉ុន្តែមិនបានជោគជ័យ។ ដោយបុរសនោះ “បានចូលទៅផ្លូវបំបែក Plaza Elíptica តាមរយៈការចូលច្រកឡានក្រុង A42 ហើយចូលទៅខាងក្នុងស្ថានីយ៍” ។
ដូចដែលបានឃើញនៅក្នុងការ Tweetនេះ គឺចោបានបរាជ័យក្នុងការ ខណៈដែលរថយន្តបានជាប់គាំងនៅលើជណ្តើរ ហើយមិនអាចបើកទ្វាចេញរហូតមួយសន្ទុះក្រោយមក ប៉ូលីសបានមកដល់ ហើយចាប់បុរសនោះទៅឃុំខ្លួន។
Un conductor ha irrumpido en el interior del intercambiador de Plaza Elíptica con un coche robado y ha quedado encajado en las escaleras sin causar heridos.
➡️@SAMUR_PC ha atendido al conductor, ileso.
➡️@BomberosMad retira el vehículo.
➡️@policiademadrid realiza el atestado. pic.twitter.com/RBRwnxzgCe— Emergencias Madrid (@EmergenciasMad) August 23, 2022
ខណៈដែលគ្មានការពន្យល់អំពីមូលហេតុដែលបុរសនោះបើកឡានចូលស្ថានីយរថយន្តក្រុង ក្នុងនោះ EFE និយាយថាអ្នកបើកបរបានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់កូកាអ៊ីន។ ជាសំណាងល្អមិនមាននរណាម្នាក់រងរបួស ហើយសមត្ថកិច្ចអាចយករថយន្តចេញបានដោយអូស/ទាញចេញពីជណ្តើរ។
Tras el aparatoso suceso @BomberosMad ha retirado el coche de las escaleras en una laboriosa maniobra. @SAMUR_PC ha trasladado al conductor al hospital 12 de octubre y @policiademadrid investiga las circunstancias de este suceso en el que, afortunadamente, no ha habido heridos. pic.twitter.com/FoxZWH9xRZ
— Emergencias Madrid (@EmergenciasMad) August 23, 2022
គួរបញ្ជាក់ផងដែរថាហេតុការបែបនេះគឺកម្រកើតមានណាស់ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនមានរថយន្ត Chevrolet Trailblazer បានបើកឆ្លងកាត់ផ្សារទំនើបមួយក្នុងទីក្រុង Shaumburg រដ្ឋ Illinois បណ្តាលឱ្យមានការភ័យស្លន់ស្លោផងដែរ៕