ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសថា រថយន្ត Model 3 គ្រប់ប្រភេទដែលមានលក់លើទីផ្សារប្រទេសចិន នឹងត្រូវផលិតក្នុងស្រុកទាំងអស់ បន្ទាប់ពីរថយន្ត Model 3 ចំនួន២ប្រភេទទៀត បានចាប់ផ្តើមដំណើរការផលិតនាពេលថ្មីៗនេះ។
ដូច្នេះ Tesla នឹងមានលក់រថយន្ត Model 3 សរុបចំនួន ៣ប្រភេទ សម្រាប់អតិថិជនចិន។ កាលពីមុន Tesla មានផលិតតែរថយន្ត Model 3 ប្រភេទ Standard Range Plus RWD ប៉ុណ្ណោះ នៅរោងចក្រនៃទីក្រុងសៀងហៃរបស់ខ្លួន។ ប៉ុន្តែឥឡូវណេះ Model 3 ចំនួន២ប្រភេទទៀត គឺ ប្រភេទ Long Range RWD និង ប្រភេទ Performance ក៏ផលិតនៅទីនោះដែរ។
គួរឲ្យដឹងថា រថយន្ត Tesla Model 3 ប្រភេទ Standard Range Plus RWD មានតម្លៃចាប់ពី ៤៦ ៤០០ដុល្លារ ខណៈប្រភេទ Long Range RWD មានតម្លៃចាប់ពី ៥២ ០០០ដុល្លារ និង ប្រភេទ Performance មានតម្លៃចាប់ពី ៦៣ ៥០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕