កាន់តែទំនើប! រថយន្ត Toyota Prius ឆ្នាំ២០២០ បំពាក់បច្ចេកវិទ្យាថ្មីៗច្រើន

Toyota ទើបតែបានបញ្ចេញរថយន្ត Prius ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបន្ថែមមុខងារទំនើបៗ និង ប្រព័ន្ធសុវត្ថិភាពមកស្តង់ដារកាន់តែច្រើនជាងមុន។

ឥឡូវនេះ មុខងារ Apple CarPlay និង Amazon Alexa រួមទាំង Toyota Safety Connect ត្រូវបានបំពាក់មកស្តង់ដារលើ Toyota Prius តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Prius ឆ្នាំ ២០២០ ចែកចេញជាច្រើនម៉ូដែល ដូចជា L Eco, LE, XLE និង Limited សម្រាប់ប្រភេទប៉ុងមួយ ហើយ LE និង XLE សម្រាប់ប្រភេទប៉ុងពីរ។

កញ្ចប់បច្ចេកវិទ្យា Toyota Safety Connect មានមុខងារដូចជា Emergency Assistance, Stolen Vehicle Locator, Roadside Assistance និង Automatic Collision Notification។

រីឯកញ្ចប់បច្ចេកវិទ្យា Toyota Safety Sense វិញ មានមុខងារដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Automatic High Beams និង Full-Speed Range Dynamic Radar Cruise Control។

គួរបញ្ជាក់ថា រថយន្ត Prius ប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ និង អាគុយ Hybrid មួយ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,២ លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម