
ថ្មីៗនេះ នៅលើបណ្តាយសង្គមបានផ្សព្វផ្សាយនិងចែករំលែកអំពីព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដែលថ្លៃជួសជុលរថយន្តសរុបជិត 50% នៃតម្លៃរថយន្ត។ ករណីនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងដល់ម្ចាស់រថយន្តថ្មី និងអ្នកកំពុងស្វែងរកទិញថ្មីអំពីការគិតគូរលើសារៈសំខាន់នៃការជ្រើសរើសម៉ាករយន្តដែលផ្តល់ការគាំទ្រលើសេវាកម្មក្រោយពេលលក់ (Aftersales Service) ដ៏រឹងមាំ និងមានការគ្រប់គ្រងលើថ្លៃគ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាព។

ការទិញរថយន្តថ្មីដោយឆ្លាតវៃត្រូវបានកំណត់ដោយវិធីសាស្រ្តជាច្រើនដូចជាគិតគូរលើការថែទាំ ដោយផ្តោតលើសេវាកម្មដែលអាចទុកចិត្តបាន និងមានអាជ្ញាប័ណ្ណស្តង់ដារត្រឹមត្រូវដើម្បីធានាលើសុវត្ថិភាព និងមានអាយុកាលវែងប្រើប្រាស់បានយូរ ព្រមទាំងអាចទាញយកនូវអត្ថប្រយោជន៍លើផែនការសេវាកម្មដើម្បីជាការគ្រប់គ្រងលើតម្លៃសេវាកម្មនិងគ្រឿងបន្លាស់ផងដែរ។

នៅក្នុងបរិបទនេះ ក្នុងនាមជាម៉ាកយីហោដ៏ល្បីមួយ MG បានប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ ដោយមិនត្រឹមតែជារថយន្តដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសន្តិភាពផ្លូវចិត្តតាមរយៈសេវាកម្មក្រោយពេលលក់ដែលអាចទុកចិត្តបានពីអ្នកជំនាយបច្ចេកទេសដែលឆ្លងកាត់ការបណ្តុះបណ្តាលពីរោងចក្រអន្តរជាតិ។

ក្រុមហ៊ុន MG ផ្តល់ជូននូវប្រព័ន្ធសេវាកម្មក្រោយការលក់យ៉ាងទូលំទូលាយដែលត្រូវបានរៀបចំឡើង ដើម្បីថែទាំ និង ជួយគាំទ្រដោយនៅក្បែរអតិថិជនពេញមួយដំណើរក្នុងពេលជាម្ចាស់រថយន្ត។ ក្នុងការគាំទ្រនេះ រួមបញ្ចូលទាំងការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ, មានអ្នកជំនាញផ្នែកបច្ចេកទេសដែលមានជំនាញច្បាស់លាស់ និងមានវិញ្ញាបនបត្រពីរោងចក្រអន្តរជាតិ, មានឧបករណ៍ស្តង់ដារសម្រាប់វិភាពកំហូចនិងជួសជុលរថយន្តយ៉ាងត្រឹមត្រូវ, ព្រមទាំងមានមជ្ឈមណ្ឌលសេវាកម្មដែលមានអាជ្ញាប័ណ្ណនៅទូទាំងប្រទេសកម្ពុជាតាមខេត្តក្រុងសំខាន់ៗ។ អតិថិជនក៏អាចមានអារម្មណ៍ថាជឿជាក់លើរថយន្ត MG របស់ពួកគេដែលត្រូវបានថែទាំដោយអ្នកជំនាញដែលបំពេញតាមស្តង់ដារអន្តរជាតិ។

ការគ្រប់គ្រងនិងជ្រើសរើសរថយន្តដែលមានតម្លៃសមរម្យលើគ្រឿងបន្លាស់គឺជារឿងដ៏ឆ្លាតវៃសម្រាប់សន្តិសុខផ្លូវចិត្តពេលទិញរថយន្តថ្មី ជាមួយគុណសម្បត្តិចម្បងមួយរបស់ MG គឺផ្តោតលើការរក្សាការចំណាយលើការថែទាំ និងជួសជុស៖
– ការកំណត់តម្លៃគ្រឿងបន្លាស់ដែលមានការប្រកួតប្រជែង និងមានតម្លាភាព
– ការនាំចូលគ្រឿងបន្លាស់សុទ្ធ original ពីរោងចក្រអន្តរជាតិដែលមានគុណភាពនិងអាចទុកចិត្តបាន

ក្រុមហ៊ុន MG ក៏បានផ្តល់ជូននូវការធានាដែលការពារដល់ម្ចាស់រថយន្តជាមួយនឹងគោលការណ៏រយៈពេល 5 ឆ្នាំ ដែលគ្របដណ្តប់លើគ្រឿងបន្លាស់សំខាន់ៗ ដែលជួយកាត់បន្ថយលើការចំណាយរបស់អតិថិជន។ បន្ថែមពីលើការធានារថយន្ត គ្រប់គ្រឿងបន្លាស់ណាមួយដែលត្រូវបានផ្លាស់ប្តូរនៅមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ MG ក៏ភ្ជាប់មកជាមួយនឹងការធានាគ្រឿងបន្លាស់ផងដែរ ដែលធានាថាម្ចាស់រថយន្តនឹងទទួលបាន ការចំណាយកាន់តែទាប ព្រមទាំងមានសន្តិភាពផ្លូវចិត្តកាន់តែច្រើន។ ចំណុចនេះគឺធានាបាននូវទំនុកចិត្តកាន់តែច្រើន និងរក្សានូវតម្លៃរថយន្តថេរទោះរយៈពេលវែងក៏ដោយ។

នៅលើទីផ្សាររថយន្តថ្មីនាពេលបច្ចុប្បន្ននេះគឺមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែក្រុមហ៊ុន MG ផ្តល់ជូនលើសពីការរចនារថយន្តដ៏ទាន់សម័យ អមដោយបច្ចេកវិទ្យាទំនើប ព្រមទាំងមានការផ្តល់សេវាកម្មក្រោយពេលលក់យ៉ាងរឹងមាំនិងស្តង់ដារ។ ម៉ាកយីហោ MG គឺផ្តោតសំខាន់ខ្លាំងទៅលើបទពិសោធន៍ដ៏ល្អនៃការក្លាយជាម្ចាស់រថយន្ត និងជាពិសេសសេវាកម្មក្រោយពេលលក់ ដែលអាចរក្សាការចំណាយទាប។ ចំនុចនេះហើយដែលធ្វើឱ្យរថយន្ត MG ក្លាយជាជម្រើសដ៏ឆ្លាតវៃ និងអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់រថយន្តថ្មីដែលតែងតែផ្តោតសំខាន់ ដោយមិនត្រឹមតែលើដំណើរការបើកបររថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសន្សំ និងមានសន្តិភាពផ្លូវចិត្តរយៈពេលវែងផងដែរ។ ជាមួយ MG លោកអ្នកគឺមិនត្រឹមតែជាការទិញរថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែងលើទំនុកចិត្ត តម្លៃគ្រឿងបន្លាស់ និងសន្តិភាពផ្លូវចិត្តពេញលេញ។

















