[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមការស្រាវជ្រាវដោយសមាគមសួតអាមេរិកដែលហៅកាត់ (ALA) បានឲ្យដឹងថា ការប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីអាចជាចំណែកនៃការជួយកាត់បន្ថយប្រហែល ៧,៥ លានករណីនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរចំពោះកុមារតូចៗនៅក្នុងប្រទេសសហរដ្ឋអាមេរិក។
ក្នុងនោះ យោងតាមប្រភពដដែលនិយាយថា កុមារនៅក្នុងសហរដ្ឋអាមេរិកនឹងរស់នៅក្នុងជីវិតដែលមានសុខភាពល្អជាងមុន ប្រសិនបើនៅឆ្នាំ ២០៣៥ អ្នកប្រើប្រាស់ជនជាតិអាមេរិកទាំងអស់ជ្រើសរើសទិញរថយន្តគ្មានការបំភាយឧស្ម័ន ហើយបណ្តាញអគ្គិសនីជាតិត្រូវបានបំប្លែងទៅជាថាមពលកកើតឡើងវិញដែលស្អាត។
មិនត្រឹមតែប៉ុណ្ណោះ សមាគម ALA ប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០៥០ ការប្តូរទៅរថយន្តគ្មានការបំភាយឧស្ម័ន និងបណ្តាញអគ្គិសនីគ្មានកាបូននឹងមានន័យថាកាត់បន្ថយជំងឺដូចជា៖
- ជំងឺហើតតិចជាងចំនួន ២,៧៩ ករណី
- ជំងឺរលាកទងសួតតិចជាងចំនួន ១៤៧ ០០០ ករណី
- ករណីនៃការឆ្លងមេរោគផ្លូវដង្ហើមមានតិចជាង ២,៦៧ ករណី ខណៈជំងឺផ្លូវដង្ហើមផ្សេងទៀតតិចជាងចំនួន ១,៨៧ លានចំពោះកុមារ ហើយនឹងអាចជួយសង្គ្រោះជីវិតទារកទើបនឹងកើតចំនួន ៥០៨ នាក់។
លើសពីនេះ ការលើកកម្ពស់ការប្រើប្រាស់រថយន្តគ្មានការបំភាយឧស្ម័ននឹងនាំមកនូវអត្ថប្រយោជន៍ដល់សុខាភិបាលនៅក្នុងប្រទេសសហរដ្ឋអាមេរិកដែលស្មើនឹងទឹកប្រាក់ ១,២ ពាន់លានដុល្លារផងដែរ ៕