ការពន្លត់ម៉ាស៊ីនភ្លាមៗ បន្ទាប់ពីបើកបរ​ក្នុង​ចម្ងាយ​ឆ្ងាយ ធ្វើឲ្យម៉ាស៊ីនឆាប់ខូចមែនឬអត់?

[ចំណេះដឹង] អ្នកប្រើប្រាស់រថយន្តមួយចំនួន​ច្រើន​បានជឿ​ថា ការបើកបរក្នុងរយៈពេលយូរជាមួយចម្ងាយ​​ឆ្ងាយ នៅពេលឈប់​មិន​គួរ​ពន្លត់ម៉ាស៊ីនភ្លាមៗ​ទេ ព្រោះវាអាចធ្វើឱ្យម៉ាស៊ីនខូច។ ជាក់ស្តែង បើ​បើក​បរ​ផ្លូវ​ឆ្ងាយ ឬ​ប្រើ​ល្បឿន​លឿន​ក្នុង​រយៈ​ពេល​យូរដែលធ្វើឲ្យម៉ាស៊ីនធ្វើការខ្លាំង ជា​ពិសេស​ម៉ាស៊ីន​ម៉ាស៊ូត turbo ដែល​មាន​នៅ​ក្នុង​រថយន្ត​ភីកអាប់​ទូទៅ ម៉ាស៊ីនគួរតែទុកចោល ២-៣ នាទីមុនពេលពន្លត់ បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​ខូច​ម៉ាស៊ីន ឬ turbo core។

ដោយសារតែអ្នកប្រើប្រាស់គិតថាធ្វើបែបនេះធ្វើឲ្យមានបញ្ហាដល់ម៉ាស៊ីន ​ទើប​អ្នកប្រើប្រាស់រ​មួយ​ចំនួន​បាន​បំពាក់បន្ថែម Turbo Timer ដែលជាប្រព័ន្ធជួយ​ពន្យារ​ពេល​ឲ្យ​ម៉ាស៊ីន​ដំណើរការ​បន្ត​រហូត​ដល់​ពេល​កំណត់ បន្ទាប់មកម៉ាស៊ីននឹងបិទដោយស្វ័យប្រវត្តិ បើទោះជាអ្នកបើកបរមិននៅខាងក្នុងរថយន្តក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ដែល​ថា​ការ​ពន្លត់​ម៉ាស៊ីន​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ដ៏​យូរ​នោះ​វា​នឹង​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឬ​ turbo ខូច​ដោយសារ​កំដៅ​ដែល​កកកុញ​ក្នុង​ប្រព័ន្ធនោះទេ ព្រោះ​បច្ចុប្បន្ន​វិស្វករ​បាន​ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនៅប្រព័ន្ធ​ស្អំម៉ាស៊ីន ឬហៅថា cooling system ដែលជួយដល់ម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព ។

អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​ដែល​ជួយ​រក្សា​ម៉ាស៊ីន​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ល្អ​គឺ​ការ​យក​រថយន្ត​ទៅ​ពិនិត្យ​ជា​ប្រចាំ​តាម​ការ​បញ្ជាក់​ដោយ​ក្រុមហ៊ុនផលិតរថយន្ត នេះនឹងជួយពន្យារអាយុជីវិតរបស់ម៉ាស៊ីន និងរក្សាវាឲ្យស្ថិតក្នុងស្ថានភាពល្អបានយូរផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម