[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក BYD បានធ្វើការបង្ហាញនៅទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅក្នុងខែមិនា ដោយលក់រថយន្តបានសរុបដល់ទៅ ៣០២ ៤៥៩ គ្រឿង ដែលរួមបញ្ចូលនៅរថយន្តប្រភេទ Passenger Car កើនឡើង ១៤៨,២៦% បើធៀបទៅនឹងការលក់ក្នុងខែកុម្ភៈ ។
សម្រាប់ការលក់សរុបបានចំនួន ៣០២ ៤៥៩ ដែលមកពីការលក់រថយន្តម៉ូដែលដូចខាងក្រោម៖
- BYD Song លក់បានចំនួន ៧៨ ៤៩០ គ្រឿង
- BYD Qin លក់បានចំនួន ៤១ ៥៦៩ គ្រឿង
- BYD Seagull លក់បានចំនួន ៣៤ ៨៣០ គ្រឿង
- BYD Yuan លក់បានចំនួន ៣២ ៨០៦ គ្រឿង
- BYD Destroyer 05 លក់បានចំនួន ២៨ ៩៦៤ គ្រឿង
- BYD Dolphin លក់បានចំនួន ២១ ០៤៨ គ្រឿង
- BYD Han លក់បានចំនួន ២០ ០១៣ គ្រឿង
- BYD Tang លក់បានចំនួន ១៤ ០៧៩ គ្រឿង
- BYD Seal លក់បានចំនួន ១៣ ៤៤៣ គ្រឿង
- BYD e2 លក់បានចំនួន ១ ៣០០ គ្រឿង
- BYD Corvette លក់បានចំនួន ១ ១៧០ គ្រឿង ៕