ការលក់រថយន្តអគ្គិសនីសុទ្ធ និង hybrid នៅក្នុងឆ្នាំ ២០២៤ បានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក

[បរទេស] យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់គេហទំព័រ Rho Motion បានបង្ហាញថា ការលក់រថយន្តអគ្គិសនីសុទ្ធ និង hybrid នៅទូទាំងពិភពលោកបានដល់ ១,១លានគ្រឿង ស្មើនឹង ៦៩% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមករា ឆ្នាំ ២០២៤ ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃការលក់នេះគឺទាបជាងក្នុងខែធ្នូ ២៦% ក្នុងឆ្នាំ ២០២៣ ។

ក្នុងនោះ លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យនៅ Rho Motion បានពន្យល់ថា ការលក់រថយន្តអគ្គិសនីនៅប្រទេសអាឡឺម៉ង់ បារាំង បានធ្លាក់ចុះប្រហែល ៥០% ដោយសារតែ កត្តាជាច្រើនដូចជា ការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការទិញយានយន្តអគ្គិសនី បទប្បញ្ញត្តិតឹងរ៉ឹងទាក់ទងនឹងរថយន្តអគ្គិសនី និងការបំភាយឧស្ម័ន ។ ខណៈនៅទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ការលក់រថយន្តប្រភេទ hybrid និង plug-in hybrid ក៏បានថយចុះ ១៤% បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣ រួមទាំងប្រទេសចិនបានធ្លាក់ចុះ ២៦% ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិក General Motors បាននិយាយកាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមផ្តោយលើការលក់រថយន្ត plug-in hybrid នៅក្នុងប្រទេសសហរដ្ឋអាមេរិកដើម្បីអនុលោមតាមស្តង់ដារឥន្ធនៈ និងការបំភាយឧស្ម័នដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម