ការលក់របស់ Tesla បានកើនឡើងជាលើកដំបូងនៅទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅទីផ្សារប្រទេសចិន បានប្រកាសថា នៅក្នុងខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានលក់រថយន្តបានចំនួនដល់ទៅ ៧១ ៥៩៩ គ្រឿង ជាចំនួនកើនឡើង ១៦,១% ពីខែឧសភា និងកើនឡើង ០,៨% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។

ជាមួយតួរលេខនេះ គឺជាការបញ្ចប់រយៈពេល ៨ខែនៃការថយចុះការលក់ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ក្រុមហ៊ុន Tesla ប្រចាំនៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ហើយក៏ជាលើកដំបូងការកើនឡើងការលក់ពីមួយឆ្នាំ ទៅមួយឆ្នាំ ចាប់តាំងពីខែកញ្ញាឆ្នាំមុន ប៉ុន្តែការលក់ធ្លាក់ចុះ ១៤,៦% សម្រាប់នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៥ ដែលបានចំនួន ៣៦៤ ៤៧៤ គ្រឿង ខណៈឆ្នាំមុនលក់បានដល់ទៅ ៤២៦ ៦២៣ គ្រឿងក្នុងរយៈពេលដូចគ្នា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅឆ្នាំ ២០២៥ គិតចាប់ពីខែមករា ដល់ខែ ឧសភា ក្រុមហ៊ុន Tesla បានចែកចាយរថយន្តបានចំនួន ២០១ ៩២៦ គ្រឿងនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៧,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការលក់រថយន្ត Tesla Model Y បានធ្លាក់ចុះ ២៤% ។

សម្រាប់រោងចក្ររបស់ Tesla នៅទីក្រុង Shanghai ប្រទេសចិន ផលិតតែ ២ ម៉ូដែលប៉ុណ្ណោះគឺ Tesla Model 3 ប្រភេទ sedan និង Tesla Model Y ប្រភេទ SUV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម