កូនឡានអគ្គិសនីខ្យូត Jiangnan U2 អាចបើកបានចម្ងាយជាង ៤០០គីឡូម៉ែត្រ

[បរទេស] កូនឡានអគ្គិសនីខ្យូត Jiangnan U2 ដែលបានបំផុតគំនិតពីរថយន្ត Suzuki Alto ទសវត្សរ៍ទី៨០ និងរថយន្ត Ruixiang Hoen O2 របស់ BAIC គ្រោងនឹងផលិតសម្រាប់ទីផ្សារប្រទេសចិន។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៨៤០mm និងគម្លាតកង់មុខ – ក្រោយ ២ ៥២១mm។

តាមរបាយការណ៍ រថយន្តនេះនឹងមានជម្រើស ២ ប្រភេទអាចផលិតកម្លាំងបាន ៧៤hp និងជម្រើស ១០៧hp ប្រើប្រាស់ប្រភេទអាគុយលីចូម មានសមត្ថភាពបើកបរបានចម្ងាយ ៣០៥ km ទៅ ៤០៦ km។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យើងនូវមិនទាន់ដឹងថាតម្លៃរបស់ Jiangnan U2 ឬថ្ងៃជាក់លាក់ក្នុងការចេញលក់នៅលើទីផ្សារប្រទេសចិននោះទេ ប៉ុន្តែក្រុមហ៊ុននឹងផលិតរថយន្តនេះជាមួយតម្លៃសមរម្យ ដូច្នេះវាគួរតែមានតម្លៃធូរថ្លៃបំផុត។ មុនពេលក្ស័យធន Jiangnan ធ្លាប់ជាកម្មសិទ្ធិរបស់ Zotye ដោយផលិតម៉ូដែលជាច្រើនដែលមានមូលដ្ឋានលើ Suzuki និង Fiat នៅក្នុងប្រទេសចិន។ យើង​នឹង​តាម​ដាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​យុគសម័យ​ថ្មី​នៃ​ម៉ាក​យីហោ ជាមួយនឹង​ការ​ផ្តល់​ជូនរថយន្តប្រភេទអគ្គិសនីរបស់​ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម