កូនឡានអគ្គិសនី Wuling Bingo តម្លៃខ្ទង់ ១មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៣៣៣ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Bingo ជាផ្លូវការ ជាមួយតម្លៃលកើចាប់ពី ១០ ០៤៧ ដុល្លារ ដល់ ១៤ ៣៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនី Wuling Bingo មានប្រវែងតួខ្លូនសរុប ៣ ៩៥០ ម.ម ទទឹង ១ ៧០៨ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៦០ ម.ម ។ ត្រូវបានផលិតដោយ SAIC-GM-Wuling ដែលជារថយន្តអគ្គិសនីប្រកួតប្រជែងជាមួយ NETA V មកជាមួយការរចនាប្លែកដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៥ អ៊ីញស្រោបដោយសំបកកង់ 185/60 R15 និងចង្កៀងក្រោយក៏ប្រើប្រាស់ជាមួយអំពូល LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៊ីង និងអរក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ​រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិក អាចភ្ជាប់ជាមួយប្រព័ន្ធ LING OS system និង Bluetooth, ដៃចង្កូត double-width steering, កៅអីស្បែក, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយពេលចតរថយន្តដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Wuling Bingo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ៤០ សេះ ដល់ ៦៨ សេះ អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ ដល់ ៣៣៣ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម