កំណត់ត្រានៃការលក់ក្នុងត្រីមាសទី១ របស់ក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិក បង្ហាញពីភាពវិជ្ជមានក្នុងការសម្រេចគោលដៅនៃការលក់រថយន្តអគ្គិសនី

ការលក់កើនឡើង ២៨ភាគរយធៀបនឹងឆ្នាំមុន

  • Porsche អាស៊ីប៉ាស៊ីហ្វិកបានបិទត្រីមាសទី១ ឆ្នាំ ២០២១ ដែលជាត្រីមាសដំបូងល្អបំផុតមិនធ្លាប់មានជាមួយនឹងកំណើន ២៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន
  • ៤៧% នៃចំនួនរថយន្តទាំងអស់ដែលបានលក់សុទ្ធតែមានប្រព័ន្ធបើកបរដោយ​អគ្គិសនី​ ដែលបង្ហាញពីភាពវិជ្ជមានក្នុងការឆ្ពោះទៅសម្រេចគោលដៅរបស់ក្រុមហ៊ុនដែលបានដាក់គម្រោងថានឹងលក់រថយន្តដែលមានប្រពន្ធ័បើកបរដោយអគ្គិសនីសុទ្ធ ឬ Hybrid ចំនួនពាក់កណ្តាលនៃតួលេខលក់រថយន្តថ្មីសរុប នៅត្រឹមឆ្នាំ ២០២៥ ។
  • តំបន់អាស៊ីអាគ្នេយ៍នៅតែបន្តជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ក្រុមហ៊ុន Porsche ដោយក្រុមហ៊ុនបានប្រកាសអំពីការសហការជាមួយក្រុមហ៊ុន Shell ក្នុងការដាក់បណ្តាញសាកថាមពលកម្រិតខ្ពស់តាមបណ្តាប្រទេសក្នុងតំបន់ដំបូង ។

ប្រទេសសិង្ហបុរី៖  ក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិកមានកំណត់ត្រាល្អបំផុតប្រចាំត្រីមាសដំបូងរបស់ខ្លួនដែលបានលក់រថយន្តស្ព័រចំនួន ៨២៧គ្រឿង ដោយមានការកើនឡើង ២៨% នៅក្នុងត្រី បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំមុន។

គោលដៅសំខាន់របស់ក្រុមហ៊ុន គឺការលក់រថយន្តអគ្គិសនី ដែលក្នុងនោះ ៤៧%នៃចំនួនរថយន្តទាំងអស់ដែលបានលក់ជូនអតិថិជន គឺជាថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ទ(BVEs) ឬរថយន្តប្រើHybrid  (PHEVs) ។  លទ្ធផលនេះបានបង្ហាញថាយើងកំពុងតែដើរយ៉ាងលឿន សំដៅទៅរកមហិច្ឆតាសកល ដែលបានដាក់គម្រោងថានឹងលក់រថយន្តដែលមានប្រពន្ធ័បើកបរដោយអគ្គិសនីសុទ្ធ ឬ Hybrid ចំនួនពាក់កណ្តាលនៃតួលេខលក់រថយន្តថ្មីសរុប នៅត្រឹមឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបានលក់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធគឺរថយន្តTaycan ចំនួន១៥០គ្រឿង ជាលើកដំបូងជូនទៅឱ្យអតិថិជននៅត្រីមាសនេះដែលមានចំនួនជិតមួយភាគប្រាំនៃការលក់សរុប។

ដូចគ្នាទៅនឹងប្រទេសនូវែលហ្សេឡង់ដែរ ទីផ្សារជិតខាងចំនួន ៣ គឺ ប្រទេសថៃ សឹង្ហបូរី និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេ ដែលទាំងនេះបង្ហាញអោយឃើញពីសារៈសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ចំពោះម៉ាកយីហោនេះ។  ដោយមើលឃើញពីសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ តំបន់អាស៊ាននឹងនៅតែជាតំបន់ដែលក្រុមហ៊ុន Porsche នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ខណៈដែលក្រុមហ៊ុននឹងនៅតែបន្តអភិវឌ្ឍរថយន្តស្ព័រនាពេលអនាគតអោយកាន់តែប្រសើរឡើង។

លោក Arthur Willmann នាយកប្រតិបត្តិក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា “ផ្នត់គំនិតនៃការសហការ និងស្មារតីមោះមុត ដែលជំរុញឱ្យក្រុមហ៊ុន Porsche រួមគ្នាជាមួយដៃគូរបស់យើង បានបង្ហាញយ៉ាងច្បាស់ក្នុងការជម្រុញគំនិតច្នៃប្រឌិតនិងផ្តល់ជាលទ្ធផលដ៏រឹងមាំ។ វាក៏ជាសមិទ្ធិផលមួយ ដែលអតិថិជនបានផ្តល់ជូននូវកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងក្នុងការធ្វើឱ្យប្រាកដថារថយន្ត Porsche ទាំងអស់គឺជារថយន្តស្ព័រ ខណៈដែលរថយន្ត Hybrid និងរថយន្តអគ្គិសនីសុទ្ធ ក៏ត្រូវបានទទួលស្វាគមន៍ដោយភាពរីករាយ និងដោយការរំពឹងទុកខ្ពស់ពីអតិថិជន”។

ជាង ៦០% នៃម្ចាស់រថយន្ត Taycan ដែលបានទទួលយករថយន្តស្ព័រអគ្គិសនីសុទ្ធរបស់ពួកគេនៅត្រីមាសនេះគឺជាអតិថិជនថ្មីក្នុងគ្រួសារ Porsche ដែលបានបង្ហាញថាការផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមដែល Porsche បានធ្វើឡើងក្នុងការណែនាំនូវយុគសម័យនៃរថយន្តអគ្គិសនីកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីមហាជន។

បន្ទាប់ពីការសម្ភោធជាផ្លូវការ នូវរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Taycan និងការណែនាំអំពីគំនិតផ្តួចផ្តើមក្នុងការកាត់បន្ថយការបញ្ចេញកាបូន ដែលមានឈ្មោះថា​ Porsche Impact នៅឆ្នាំ ២០២០កន្លងមក Porsche អាស៊ីប៉ាស៊ីហ្វិកនឹងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការសិក្សានៃកម្លាំងកកើតឡើងវិញផងដែរ។

កិច្ចសហការដែលយើងបានប្រកាសនាពេលថ្មីៗនេះជាមួយក្រុមហ៊ុន Shell នឹងជួយពន្លឿនក្នុងការតភ្ជាប់បណ្តាញសាកថ្មកម្រិតខ្ពស់ឆ្លងព្រំដែនដំបូងគេនៅអាស៊ីអាគ្នេយ៍ដោយភ្ជាប់ប្រទេសសឹង្ហបុរីនិងម៉ាឡេស៊ី។ ភាពជាដៃគូនេះនឹងគ្របដណ្តប់លើស្ថានីយ៍ Shell ចំនួន ៦ ដែលបំពាក់ដោយឆ្នាំងសាកចរន្តជាប់ ១៨០ គីឡូវ៉ាត់ដោយផ្តល់ជូននូវសមត្ថភាពសាកខ្ពស់បំផុតនៅទូទាំងប្រទេសទាំងពីរ។ គំនិតផ្តួចផ្តើមនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ Porsche ក្នុងការបន្តឈរឈ្មោះជាម៉ាករថយន្តដែលឈានមុខគេក្នុងតំបន់។

ការបន្តផ្តល់ជូននូវបទពិសោធន៍ថ្មីៗដែលរំភើប និងចែករំលែកភាពសប្បាយរីករាយជាមួយអតិថិជននិងអ្នកគាំទ្រ នឹងក្លាយជាកិច្ចការចំបងនិងអាទិភាពមួយរបស់យើង ហើយការចាប់ផ្តើមធ្វើអ្វីថ្មីៗនិងការសហការផ្សេងៗ នឹងបន្តមានជានិច្ចក្នុងផែនការនាពេលអនាគតរបស់យើង ។

ការពង្រីកទីតាំងលក់រថយន្តបន្ថែមទៀត នឹងលេចមានវត្តមាននៅឯ មជ្ឈមណ្ឌល Porsche Center Johor Bahru ក្នុងប្រទេសម៉ាឡេស៊ីដែលត្រៀមនឹងបើកក្នុងពេលឆាប់ៗនេះ និងមជ្ឈមណ្ឌល Porsche Ara Damansara ដែលបានបើកនាពេលថ្មីៗនេះ។

Porsche អាស៊ីប៉ាស៊ីហ្វិកក៏បានប្តេជ្ញាចិត្តបន្តនាំយកម៉ាករថយន្តនេះ ទៅកាន់ទស្សនិកជនថ្មីៗតាមរយៈមធ្យោបាយដែលមិនធ្លាប់មានពីមុនមក។ បន្តដោយការបើកពិព័រណ៍ “Driving Tomorrow” ដែលបានរៀបចំឡើងនៅអាកាសយានដ្ឋាន Jewel Changi ក្នុងប្រទេសសិង្ហបុរីដែលបានទាក់ទាញអ្នកទស្សនាជាង ២០ ០០០ នាក់កាលពីដើមឆ្នាំនេះ ក៏ដូចជា Porsche Studio Hanoi នៅទីក្រុងដ៏រស់រវើករបស់ប្រទេសវៀតណាម បានត្រួសត្រាយផ្លូវក្នុងការឈានទៅរកផ្នត់គំនិតថ្មី ដែលយើងចង់នាំយកអារម្មណ៍រំភើប និងភាពទាក់ទាញនៃរថយន្តPorsche ចូលក្នុងសម័យកាលដែលកាន់តែស៊ីវីល័យជាងមុន និងបែបបទរចនាក្នុងហាងទំនើបៗដូចនៅតាមទីក្រុងធំៗនានា។

ជាចុងក្រោយអតិថិជននិងអ្នកដែលស្រលាញ់ Porsche ក៏នៅតែអាចបន្តក្នុងការរំពឹងទុកខ្ពស់លើការបង្កើតរថយន្ដស្ព័រដ៏រឹងមាំបន្ថែមទៀត ដោយចាប់ផ្តើមពីការណែនាំថ្មីនៃម៉ូដែលទី ៤ នៅក្នុងត្រកូល Taycan ដែលប្រើប្រាស់អគ្គិសនីសុទ្ធ ក៏ដូចជារថយន្ត 911 GT3 ស៊េរីថ្មីដែលធានាថាចក្ខុវិស័យ របស់ Porsche នឹងផ្តល់ជូននូវរថយន្តក្នុងក្តីសុបិនសំរាប់អតិថិជនគ្រប់រូបគឺនៅតែស្រស់បំព្រងបំផុតក្នុងឆ្នាំថ្មីនេះ។

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាតំណាងរបស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែងនិងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​Porsche​) នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ ៤ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

  • ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​
  • អ្នកនាង ងួន​ កែវ្វត្តី
  • ទូរសព្ទ​៖ (+855)-11-888-976
  • អ៊ីមែល​៖ [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម