ឧស្សាហកម្មយានយន្តត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារការព្រួយបារម្ភនៃការឆ្លងរាលដាលកូវីដ១៩។ ជាក់ស្ដែង Ferrari បានបិទរោងចក្ររបស់ខ្លួនទាំងស្រុងនៅ Maranello និង Modena រហូតដល់ថ្ងៃទី ២៧ ខែមីនា ឬឆាប់ជាងនេះ។
ច្បាស់ណាស់ថា Ferrari នឹងបាត់បង់ចំណូលអំឡុងពេលបិទរោងចក្រនេះ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីមួយនេះសម្រេចចិត្តធ្វើការបរិច្ចាគទឹកប្រាក់ដល់អ្នកដែលប៉ះពាល់ដោយសារការផ្ទុះវីរុសកូរ៉ូណា។
ក្រុមគ្រួសារ Agneli ដែលជាអ្នកបង្កើតក្រុមហ៊ុន Fiat ហើយបច្ចុប្បន្នជាអ្នកកាន់កាប់ Ferrari នាពេលនេះកំពុងធ្វើការជាមួយមន្ទីរការពារជនស៊ីវិលអ៊ីតាលី ដើម្បីជួយដល់សេវាកម្មសុខាភិបាលរបស់អ៊ីតាលី។ គ្រួសារនេះបានផ្ដល់ថវិកាប្រមាណ ១០,៦ លានដុល្លារ ដែលនឹងជួយដល់ការឆ្លើយតបតម្រូវការសុខភាពក្នុងសង្គម នៅទីក្រុង Turin និង Piedmont៕