កំពូលរថយន្ត JDM របស់ប្រទេសជប៉ុនទាំង 5 ម៉ូដែល

រថយន្ត JDM មានច្រើនម៉ូតច្រើនម៉ាកខ្លាំងមែនទេន ប៉ុន្តែអ្នកទាំងអស់គ្នាមានធ្លាប់បានដឹងអត់ថា កំពូល Models របស់ JDM ដែលមាន កេរ្ដ៍ឈ្មោះល្បីល្បាញក្នុងប្រវត្តិសាស្រ្ត មានការ Design មកយ៉ាង Iconic មាន performance ល្អ មាន បច្ចេកវិទ្យាខ្ពស់ នឹងភាព Unique ផ្សេងៗទៀតដែលបានធ្វើអោយវាជាប់ឈ្មោះជាកំពូលរថយន្ត JDM នោះមាន ម៉ូដែល ណាខ្លះ ក្នុងអត្ថបទនេះ Admin នឹងលើកយកកំពូលរថយន្តទាំង ៥ ម៉ូដែល នោះមកធ្វើការបង្ហាញជូន

1999 Mitsubishi Lancer Evolution VI | Toprank Importers

៥. Mitsubishi Lancer Evolution ជំនាន់ទី ៦ ដែលគេបានស្គាល់ថាជារថយន្តដែលមានសមត្ថភាពខ្ពស់តម្លៃសមរម្យ ដំណើរការដោយកង់ទាំង ៤ AWD នឹងបានបំពាក់មកជាមួយនឹងម៉ាសុីន 4G63 Turbocharged វាបានផលិតចាប់ពីឆ្នាំ ១៩៩៩-២០០១ ដែលម៉ាសុីននេះមានចំណុះ ២.០L Turbo Inline-4 បង្កើតកម្លាំងបាន ២៧៦Hp រថយន្តនេះមានទំងន់ ១៣៦០Kg ដែលល្បឿនកំពូលរបស់វាដល់ទៅ ២៤០Km/h នឹងពី ០-១០០Km/h ចាយពេល ៤.៨វិនាទី

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stanced Red Honda NSX : r/Autos

៤. Honda NXS NA1 ជំនាន់ទី ១ ដែលបានផលិតចាប់ពីឆ្នាំ ១៩៩០-២០០៥ ដែលគេបានស្គាល់វាជា Supercar របស់ប្រទេសជប៉ុនដែលមានតួជា Aluminum Monocoque នឹងម៉ាសុីនដែលមានកម្លាំងខ្លាំង ដែលម៉ាសុីនដែលមានកម្លាំងខ្លាំងនេះជាប្រភេទម៉ាសុីន C30A ចំណុះ ៣.០L V6 ដែលដំណើរការដោយកង់ក្រោយ RWD និងមានទំងន់ពី ១៣៥០-១៤៥០Kg ទៅតាមឆ្នាំរបស់វា ដែលអាចផលិតកម្លាំងសេះបានដល់ទៅ ២៧០Hp មាន Top Speed ២៧០Km/h ដែលកម្លាំងនិងទម្ងន់ប៉ុននិងវាអាចជាន់ពី ០-១០០Km/h ចាយពេល ៥.០វិនាទី

Mazda RX-7 FD Buyer's Guide & Most Common Problems | Fast Car

៣. Mazda RX-7 FD3S ជំនាន់ទី ៣ ផលិតចាប់ពីឆ្នាំ ១៩៩២-២០០២ ដែលគេស្គាល់ថាវាមានភ្ជាប់មកជាមួយនឹងម៉ាសុីន Rotary ដ៏ល្បីនឹង Unique មួយប្រភេទនេះនឹងមានការរចនាឡើងមកធ្វើអោយ រថយន្តមានទំងន់ស្រាល នឹងប្រព័ន្ធគ្រប់គ្រងបានល្អ រថយន្តនេះបានបំពាក់មកជាមួយនិងម៉ាសុីន 13B REW ចំណុះ ១.៣L Twin-Turbo Twin-Rotor ដែលដំណើរការដោយប្រើកង់ក្រោយ RWD និងមានទំងន់ ១២៨០Kg ដែលវាអចផលិតកម្លាំងសេះបាន ២៧៦Hp និងមាន Top Speed ដល់ទៅ ២៥១Km/h និជាន់ពី ០-១០០Km/h ចាយពេល ៥.៣វិនាទី

316 Toyota Supra (4th Gen - A80) (1995) M 177 VAJ | Toyota S… | Flickr

២. Toyota Supra MK4 (A80) ជំនាន់ទី ៤ ផលិតនៅចន្លោះពីឆ្នាំ ១៩៩៣-២០០២ ដែលគេបានស្គាល់ជារថយន្ត Tuner ដ៏ល្បីបំផុតមួយនៅលើពិភពលោកជាមួយនឹងម៉ាសុីនដែលមានកម្លាំងខ្លាំង 2JZ-GTE Twin-Turbo របស់វាដែលអាចទ្រាំទ្រនឹងកម្លាំងលើសពី ១០០០Hp បាន ម៉ាសុីន Inline-6 នេះមានចំណុះ ៣.០L ដំណើរការដោយកង់ក្រោយ RWD ដែលរថយន្តនេះមានទម្ងន់ ១៥៥០Kg និងអាចបង្កើតកម្លាំងបាន ២៧៦Hp ដែល Top Speed របស់វាដល់ទៅ ២៥០Km/h និងពី ០-១០០Km/h វាចាយពេល ៤.៦វិនាទី

1:64 Skyline R34, GT-R 5th generation BNR34 Spoon Sports - Fast Speed – KRW Models

១. Nissan Skyline GT-R R34 Godzilla ជំនាន់ទី ៥ ផលិតចាប់ពីឆ្នាំ ១៩៩៩-២០០២ គឺជា Legendary Performance Cars ដែលគេបានស្គាល់ដោយសារតែម៉ាសុីន Twin-Turbo បច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានបំពាក់មក បូករួមជាមួយនឹងសមត្ថភាពរបស់វា ហើយក៏ជារថយន្តក្នុងក្ដីស្រមៃយើងទាំងអស់គ្នាផងដែរ ដែលវាដើរតួរយ៉ាងសំខាន់ក្នុងខ្សែភាពយន្ត Fast & Furious រថយន្តនេះបានភ្ជាប់មកជាមួយនិងម៉ាសុីន RB26DETT Inline-6 Twin-Turbo ចំណុះ ២.៦L ដំណើរការដោយកង់ទាំង ៤ AWD (ATTESA E-TS system) និងមានទម្ងន់សរុប ១៥៦០Kg ដែលអាចបង្កើតកម្លាំងសេះបាន ២៧៦Hp និង Top Speed របស់វាដល់ទៅ ២៦៦Km/h និងពី ០-១០០Km/h វាចាយពេល ៤.៩វិនាទី

ផ្ទាំងផ្សាយពាណិជ្ជកម្ម