កំពូលឡានតម្លៃថ្លៃជាងគេទាំង ៥ ក្នុងប្រវត្តិសាស្ត្រ

. Bugatti La Voatio Noire – ប្រមាណ ១២,៥ លានដុល្លារ

រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក ហើយ​វា​មាន​តម្លៃ​ប្រមាណ ១២,៥ លាន​ដុល្លារ (ពេល​គិត​​​ពន្ធ​រួច​មាន​តម្លៃ​ប្រមាណ​ ១៨,៧ លាន​ដុល្លារ​) ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង​គេ​បំផុត។ វា​មាន​ម៉ាស៊ីន Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ផលិត​កម្លាំង​បាន ១៥០០ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

. Rolls-Royce Sweptail ៖ ប្រមាណ ១២,៨ លាន​ដុល្លារ​

នៅ​ឆ្នាំ ២០១៧ រថយន្ត​ Rolls-Royce Sweptail ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​មួយ​ គឺ​ប្រមាណ ១២,៨ លាន​ដុល្លារ យ៉ាងណាក្ដី​ Rolls-Royce មិន​បាន​បញ្ជាក់​អំពី​តម្លៃ​នេះ​ឡើយ។ រថយន្ត​នេះ​ប្រើ​ពេល ៤ ឆ្នាំ​ដើម្បី​ផលិត​ ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Concorso d’Eleganza Villa d’Este ឆ្នាំ ២០១៧។

. Bugatti Centodieci ៖ ប្រមាណ ៩ លាន​ដុល្លារ

Bugatti បាន​បង្ហាញ​ចេញ​រថយន្ត Centodieci នៅ​ក្នុង​កម្មវិធី Pebble Beach នា​ឆ្នាំ ២០១៩។ វា​មាន​ផលិត​ត្រឹម ១០ គ្រឿង​ប៉ុណ្ណោះ ហើយ​រចនាបថ​របស់​វា​គឺ​យក​លំនាំ​តាម​រថយន្ត EB110។ រថយន្ត​នេះ​ផលិត​ឡើង​ដើម្បី​អបអរ​សាទរ​ការ​គម្រប់​ខួប ១១០ ឆ្នាំ​នៃ​ក្រុមហ៊ុន Bugatti ផង​ដែរ។

. Mercedes-Maybach Exelero ៖ ប្រមាណ ៨ លាន​ដុល្លារ​

រថយន្ត Exelero បាន​បង្ហា​ញ​មុខ​ដល់​ពិភពលោក​នា​ឆ្នាំ ២០០៤ ដែល​រថយន្ត​នេះ​មាន​ផលិត​ត្រឹម​មួយ​គ្រឿង​គត់។ កាល​ឆ្នាំ ២០០៤ វា​មាន​តម្លៃ ៨ លាន​ដុល្លារ ហើយ​បើ​គិត​​អត្រាលុយ​នា​ពេល​នេះ​គឺ​ស្មើ​ប្រមាណ ១០ លាន​ដុល្លារ។

. Bugatti Divo ៖ ប្រមាណ ៥,៨ លាន​ដុល្លារ

Divo គឺ​ជា​ផលិតផល​ដែល​អាប់ដេត​ចេញ​ពី Chiron ជា​មួយ​រូបរាង​ទាក់ទង និង​មាន​ទម្ងន់​កាន់​តែ​ស្រាល​ជាង​មុន​គឺ​ស្រាល​ជាង Chiron ប្រមាណ ៣៥ គីឡូក្រាម​តាម​រយៈ​ការ​បំពាក់​កង់​ពិសេស។ រថយន្ត​តម្លៃ ៥,៨ លាន​ដុល្លារ​នេះ មាន​ផលិត​ត្រឹម ៤០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម