កំពូលឡាន Off-Road! Mercedes-Benz G63 AMG 6×6 ជិះបានប្រហែល ២៣០គ.ម ដាក់លក់ ១លានដុល្លារ

រថយន្ត Mercedes-Benz G63 AMG 6×6 នៅតែជារថយន្តមួយដែលទទួលបាននូវការគាំទ្រខ្លាំងមិនធ្លាប់មានក្នុងចំនោមរថយន្ត SUV ផ្សេងទៀត ដែលបានប្រើប្រាស់តិចតួចនឹងបានដាក់លក់នៅប្រទេសអាឡឺម៉ង់។ រថយន្ត Mercedes-Benz ទទួលបានភាពល្បីល្បាញខ្លាំងនៅពេលដែលក្រុមហ៊ុនបានបញ្ចេញរថយន្តដ៏កំរមួយរបស់ខ្លួនក្នុងឆ្នាំ ២០១៣ គឺម៉ូឌែល G-Class និងបានចំណាយពេលផលិតរយៈពេលបាន ២ឆ្នាំ បានចំនួន ១០០គ្រឿងតែប៉ុណ្ណោះ។ ហើយនេះជាឧទាហរណ៌សម្រាប់ការប្រមូលទុកនូវរថយន្តដែលមានលក្ខណ្ឌរថយន្តនូវល្អ ជាក់ស្តែងដូចរថយន្តនេះចឹងគឺបានដាក់លក់ក្នុងតម្លៃ €872,000 ប្រហែល ១,០៥៣លានដុល្លារសហរដ្ឋអាមេរិច ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅលើគេហទំព័រលក់រថយន្ត Piston Heads (ចុចមើលប្រភពដើម) បានបង្ហាញថារថយន្តនោះគឺបានលក់ទៅប្រទេស គុយវ៉ែត (Kuwait) ចុងខែមេសា ឆ្នាំ២០១៥ ដែលបានចុះបញ្ជើរកម្មសិទ្ធម្ចាស់តែមួយគត់។ ហើយវាត្រូវបានគេយកទៅរក្សាទុកអស់រយៈពេល ៥ឆ្នាំ ដោយកុងទ័រប្រើប្រាស់ត្រឹមតែ ២៣០គ.ម តែប៉ុណ្ណោះ។ រថយន្ត G63 AMG 6×6 នេះមានពណ៌បែបមាសផ្លេក Sanidine Beige Metallic ដែលស័ក្តិសមជាមួយវាលខ្សាច់របស់ប្រទេសគុយវ៉ែតតែម្តង។ ផ្នែកខាងក្រៅ ផ្តល់នូវអំណាច អនុភាព ស្ព័រ ផលិតឡើងដោយ Carbor Fiber និងកង់ពណ៌ខ្មៅ អមជាមួយពណ៌ក្រហម។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម