យោងតាមគេហទំព័ររថយន្តជប៉ុន Best Car បានឱ្យដឹងថា Toyota Tj Cruiser នឹងបង្ហាញខ្លួនក្នុងខែតុលា នៅកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៩ ហើយនឹងចេញលក់នៅខែធ្នូ។
Tj Cruiser ធ្លាប់បានបង្ហាញខ្លួនជាគំរូរថយន្តកាលពីឆ្នាំ ២០១៧ ប៉ុន្តែឥឡូវនេះ Toyota នឹងផលិតវាលក់នៅមុនឆ្នាំ ២០២០។
Tj Cruiser មានការរចនាបែបធំទូលាយ អាចអង្គុយបានរហូតដល់ទៅ ៧ នាក់ ហើយមានសមត្ថភាព Off-road មិនធម្មតា។ វានឹងប្រើគ្រោងឆ្អឹងថ្មីរបស់ Toyota គឺ TNGA ហើយគេរំពឹងថាវាអាចប្រើម៉ាស៊ីនប្រភេទ Hybrid ចំណុះ ១,៨ លីត្រដូចរថយន្ត Prius និង ចំណុះ ២,០ លីត្រ Dynamic Force Engine ដូចរថយន្ត RAV4 ព្រមទាំងជម្រើសប្រព័ន្ធបើកបរប៉ុងមួយ និង ប៉ុងពីរផងដែរ៕