ក្រុមហ៊ុនរថយន្តចិន Geely នឹងចំណាយទឹកប្រាក់ប្រមាណ ៥៣ លានដុល្លារ ក្នុងការបង្កើតរថយន្តដែលមានសមត្ថភាពអាចសម្អាតខ្យល់ និងចម្រុះវីរុសសម្រាប់ផ្នែកខាងក្នុងរថយន្តផ្ទាល់។
ការសម្រេចចិត្តនេះក្រោយមានផ្ទុះនូវវីរុសកូរ៉ូណាដែលបានឆ្លងរាលដាលនៅប្រទេសជាច្រើន ហើយ Geely ទទួលបានប្រាក់ឧបត្ថម្ភជាង ៥ លានដុល្លារផងដែរ ក្នុងការផលិតរថយន្តការពារសុខភាពមនុស្សបែបនេះ។
បណ្ដាញផ្នែកការឌីហ្សាញ និងការអភិវឌ្ឍរបស់ Geely ដែលមានមូលដ្ឋាននៅអឺរ៉ុប អាមេរិក និងចិន នឹងចូលរួមគ្នាក្នុងការបង្កើត និងស្រាវជ្រាវនូវវត្ថុធាតុថ្មីសម្រាប់រថយន្ត ដែលមានភាពរឹងមាំ មិនប៉ះពាល់ដល់បរិស្ថាន ហើយអាចធន់នឹងមេរោគ និងវីរុសផងដែរ ជាពិសេសសម្រាប់ផ្នែកដែលគេឧស្សាហ៍ប៉ះដូចជាប៊ូតុង និងដៃទ្វាររថយន្ត៕