ក្រុមហ៊ុនផលិតម៉ាស៊ីនឡានភីកអាប់របស់សហរដ្ឋអាមេរិកត្រូវបានពិន័យយ៉ាងធ្ងន់ធ្ងរ ព្រោះតែ..

[បរទេស] យោងតាមសារព័ត៌មាន ​​Reuters បានបង្ហាញថាក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់រថយន្តភីកអាប់ដូចជា RAM 2500 និង RAM 3500 រាប់សែនគ្រឿង ឈ្មោះថា Cummins បានយល់ព្រមបង់ប្រាក់ពិន័យប្រមាណ ១,៦៧ ពាន់លានដុល្លារ សម្រាប់ការដំឡើងឧបករណ៍បន្លំនៅលើម៉ាស៊ីន ដែលមានការបំភាយឧស្ម័នលើសពីច្បាប់កំណត់។

យោងតាមព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក(US Department of Justice) បានឲ្យដឹងថា ក្រុមហ៊ុន Cummins ត្រូវបានគេចោទប្រកាន់ថាបានដំឡើងឧបករណ៍បន្លំនៅលើម៉ាស៊ីនរបស់ខ្លួនក្នុងការក្លែងបន្លំនូវការបំភាយឧស្ម័ន។ ដោយឧបករណ៍នេះត្រូវបានដំឡើងដោយ Cummins នៅលើម៉ាស៊ីន​ចំនួន ៦៣០ ០០០ នៃ RAM 2500 និង RAM 3500 ចាប់ពីឆ្នាំ ២០១៣-២០១៩ និងចំនួន ៣៣០ ០០០ ភីកអាប់ RAM 3500 និងនៅលើ RAM 2500 ចាប់ពីឆ្នាំ ២០១៩-២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់រថយន្តភីកអាប់ Cummins (CMI.N) បាននិយាយថា ខ្លួនក៏នឹងត្រូវបង់ប្រាក់ ២,០៤ ពាន់លានដុល្លារក្នុងត្រីមាសទី៤ បន្ថែមទៀត ដើម្បីដោះស្រាយពីការទាមទារផ្នែកច្បាប់ទាក់ទងនឹងម៉ាស៊ីនជិតមួយលាន ពីនាយកដ្ឋានយុត្តិធម៌ និងក្រុមប្រឹក្សា California Air Resources Board៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម