ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនចំនួន ៣ ត្រូវគណៈកម្មការអឺរ៉ុបកំពុងសើបអង្កេតដោយសារតែ….

[បរទេស] ក្រុមអ្នកស៊ើបអង្កេត Sleuths មកពីគណៈកម្មការអឺរ៉ុប គ្រោងនឹងទៅកាន់ប្រទេសចិន ដើម្បីចាប់ផ្តើមការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុមហ៊ុនផលិតរថយន្តចិនមានដូចជា BYD Geely និង SAIC ទៅលើការប្រកួតប្រជែងមិនយុត្តិធម៌ ដែលទាក់ទងទៅនឹងតម្លៃលក់ទាបជាងរថយន្តរបស់ពួកគេ ។

ជាមួយការស៊ើបអង្កេតនេះមានរយៈពេលពេញមួយឆ្នាំ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តរបស់ចិនក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរពីគណៈកម្មការសើបអង្កេតរបស់អឺរ៉ុបរួចមកហើយ ។ ខណៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះត្រូវបានគេជឿថាធ្វើឡើងក្នុងគោលបំណងពិនិត្យមើលចម្លើយដែលពួកគេបានផ្តល់ ដែលធ្វើឲ្យប្រទេសចិនបានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ចំពោះការស៊ើបអង្កេតនេះមិនបានធ្វើឡើងទៅលើក្រុមហ៊ុន Tesla Renault និង BMW ដែលផលិតនៅក្នុងប្រទេសចិននោះទេ ដោយក្នុងនៅក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបមួយចំនួនគាំទ្រការស៊ើបអង្កេតនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម