BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន មានមូលដ្ឋាននៅទីក្រុង Shenzhen បានធ្វើការផ្លាស់ប្ដូរមួយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងរាតត្បាតទូទាំងពិភពលោក។
ក្រុមហ៊ុន BYD បានសម្រេចចិត្តសាងសង់សង្វាក់ផលិតកម្មថ្មីសម្រាប់ការផលិតម៉ាស់មុខ ដែលចាប់ផ្ដើមសាងសង់តាំងពីចុងខែមករា ដែលនឹងមានទំហំផលិត ៥ លានម៉ាស់ក្នុងមួយថ្ងៃ។ ក្រុមហ៊ុននេះក៏មានផលិតទឹកលាងដៃប្រមាណ ៣០ ម៉ឺនដបក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ Reuters។
ក្រុមហ៊ុននឹងផ្ដល់ម៉ាស់ការពារដល់បុគ្គលិករបស់ខ្លួន ហើយក៏ធ្វើការផ្គត់ផ្គង់ដល់ពលរដ្ឋចិនក្នុងខេត្ត Hubei ដែលជាទីកន្លែងកំណើតនៃការផ្ទុះ COVID-19៕