ក្រុមហ៊ុនផលិតរថយន្ត GAC ឥឡូវនេះបានបោះជំហ៊ានចូលមកក្នុងប្រទេសកម្ពុជាយើងហើយ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្រៅប្រទេស ហើយក៏បានសហការណ៍ជាមួយ ក្រុមហ៊ុនផលិតរថយន្តធំៗដទៃទៀត ដូចជា Honda និង Toyota ជាដើម។
GAC Group (Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលមានស្នាក់ការកណ្តាលនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។
បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតឲ្យខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិនបាន ហើយម៉ាកទាំងនោះមានដូចជា Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។
ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ក្រុមហ៊ុន GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិក ជាមួយរថយន្តប្រណីត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ GAC បាននិងកំពុងដាក់លក់រថយន្តនៅក្នុងប្រទេសកម្ពុជា ចំនួន ៣ ម៉ូដែល ផ្តល់ជូនគុណភាពស្តង់ដា អឺរ៉ុប ក្នុងនោះមានមានម៉ូដែល GN8 ជារថយន្តវ៉ែនប្រណីត ៧កៅអី តម្លៃ ៦៨ ០០០ ដុល្លារ បញ្ចុះតម្លៃមកត្រឹម ៥៣ ៩០០ ដុល្លារ ម៉ូដែល GS8 ជាប្រភេទ SUV ខ្នាតធំ មានតម្លៃ ៦៤ ៥០០ ដុល្លារ បញ្ចុះតម្លៃមកត្រឹម ៥៩ ៥០០ ដុល្លារ និង ម៉ូដែល GS5 ជា SUV ខ្នាតតូច មានតម្លៃ ៤១ ៩០០ ដុល្លារ បញ្ចុះតម្លៃមកត្រឹម ៣៦ ៩០០ ដុល្លារ៕
សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖០៩៥ ៩៩៩ ០២៩ ឬ Facebook: https://www.facebook.com/gacmotorcambodia ឬ ឬអញ្ជើញទៅកាន់អាសយដ្ឋាន អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី (ផ្លូវ ១១០) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕