ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់រថយន្តរបស់ប្រទេសចិនជិត ៩០០ក្រុមហ៊ុន សម្រុកទៅពិព័រណ៍រថយន្តក្នុងប្រទេសអាល្លឺម៉ង់

[បរទេស] ក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនចំនួនដល់ទៅ ៨៦០ ក្រុមហ៊ុន បានសម្រុកទៅកាន់ពិព័រណ៍ពាណិជ្ជកម្ម Automechanika ដែលកំពុងធ្វើឡើងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ។

ក្នុងនោះក្រុមហ៊ុនផលិតរថយន្តរបស់ចិន រួមមាន BYD, Geely, Hongqi និង GAC រួមទាំងមួយចំនួនផ្សេងទៀត បានដាក់តាំងបង្ហាញរថយន្តជាមួយនឹងគ្រឿងបរិក្ខារបន្ថែមនៅក្នុងព្រឹត្តិការណ៍នេះ ដោយផ្តោតទៅលើអ្នកផ្គត់ផ្គង់ឧស្សាហកម្មរថយន្ត ដែលជាប្រធានបទសំខាន់របស់ Automechanika ដែលឆ្លាស់គ្នាជាមួយនឹងកម្មវិធី Frankfurt motor show ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា វិស័យរថយន្តរបស់ប្រទេសចិនកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការពង្រីកនៅក្រៅប្រទេស ទោះបីអឺរ៉ុប និងអាមេរិកខាងជើងបានដំឡើងរបាំងពាណិជ្ជកម្មដើម្បីរារាំងលំហូរនៃរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិនក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម