ក្រុមហ៊ុនរថយន្តធំជាងគេលេខ ៤ កកើតជាផ្លូវការ

ត្បិត​ថា​ការ​ប្រកាស​អំពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​រថយន្ត​ FCA និង PSA ធ្វើ​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មែន ប៉ុន្តែ​ទើប​តែ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ។

ក្រុមហ៊ុន​រថយន្ត​ទាំង​ពីរ​បាន​ប្រកាស​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​បញ្ចូល​គ្នា​ ដែល​បង្កើត​បាន​ជា​ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លំដាប់​ទី ៤ ក្នុង​លោក​គិត​លើ​ចំនួន​លក់ និង​​ធំ​លេខ ៣ បើ​គិត​លើ​ចំណូល​ដែល​រក​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​រថយន្ត​ដែល​ទើប​បង្កើត​ថ្មី និង​មិន​ទាន់​កំណត់​ឈ្មោះ​​នៅ​ឡើយ​នោះ នឹង​មាន​ចំនួន​លក់​ចេញ​រថយន្ត​ជា​ប្រចាំ​ឆ្នាំ​ខ្ទង់ ៨,៧ លាន​គ្រឿង និង​ប្រាក់​ចំណូល​​មាន​ជិត​ខ្ទង់ ១៧០ ពាន់​លាន​អឺរ៉ូ (ប្រមាណ​ ១៨៩ ពាន់​លាន​ដុល្លារ)។ ចំណែក​ប្រាក់​ចំណេញ​អាច​នឹង​មាន​ខ្ទង់​ជាង ១១ ពាន់​លាន​អឺរ៉ូ (ប្រមាណ ១២ ពាន់​លាន​ដុល្លារ)។

ការ​រួម​បញ្ចូល​គ្នា​ជួយ​ពង្រឹង​ទីផ្សារ​​របស់​ក្រុមហ៊ុន​រថយន្ត​ថ្មី​កាន់​តែ​ខ្លាំង។ ជាក់ស្ដែង FCA គឺ​ខ្លាំង​ក្លា​នៅ​ទឹក​ដី​អាមេរិក​ខាង​ជើង និង​អាមេរិក​ឡាទីន ចំណែក​ PSA ឈរ​ជើង​បាន​ល្អ​លើ​ទឹក​ដី​អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម