[បរទេស] ក្រុមហ៊ុន Hino Motors ដែលជាម៉ាកផលិតរថយន្តដឹកទំនិញពាណិជ្ជកម្មរបស់ក្រុមហ៊ុន Toyota Group ត្រូវបានផាកពិន័យជាទឹកប្រាក់ ១,៦ ពាន់លានដុល្លារ ទាក់ទងនឹងការក្លែងបន្លំការបំភាយឧស្ម័ន ដែលការផាកពិន័យដ៏ធំបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានដែលដាក់ដោយទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិកសម្រាប់ការរំលោភលើច្បាប់ខ្យល់ស្អាត។
ចំពោះករណីនេះពាក់ព័ន្ធនឹងរថយន្តដឹកទំនិញប្រើម៉ាស៊ូតធុនធ្ងន់ជាង ១០០ ០០០ គ្រឿង រួមទាំងរថយន្តប្រភេទ off-road ដែលប្រើម៉ាស៊ូតផ្សេងទៀតចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ សម្រាប់រថយន្តទាំងនេះ នៅតែមានសុវត្ថិភាពក្នុងការបើកបរ ប៉ុន្តែក្រុមហ៊ុន Hino នឹងត្រូវផ្តល់ការជួសជុលដោយឥតគិតថ្លៃ ខណៈ ក្រុមហ៊ុននឹងមិនទិញចូលមកវិញនោះទេ ។
យោងតាមគេហទំព័រ NPR បានឲ្យដឹងថា វិធានការនេះមានគោលបំណងធ្វើឲ្យមានតុល្យភាពនៃការបំភាយឧស្ម័នដែលក្រុមហ៊ុនបង្កឡើងក្នុងអំឡុងពេលនៃការបន្លំ។ មិនត្រឹមតែប៉ុណ្ណោះ Hino ក៏ត្រូវបានហាមឃាត់រយៈពេល ៥ឆ្នាំ ក្នុងការនាំចូលម៉ាស៊ីនម៉ាស៊ូតទៅកាន់សហរដ្ឋអាមេរិកផងដែរ ៕