[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានធ្វើការប្រារព្ធខួបលើកទី៤០ របស់ខ្លួនដែលបានបង្កើតឡើងដោយក្រុម quattro GmbH នឹងប្រព្រឹត្តិនៅឯ Nurburgring រចុងសប្តាហ៍នេះ។ ក្នុងនោះផងដែល Audi Sport GmbH ជាឈ្មោះដែលក្រុម quattro បានស្គាល់តាំងពី ឆ្នាំ២០១៦ ហើយត្រូវបានក្រុមហ៊ុនបង្កើតឡើងជាលើកដំបូងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៣។
ជាក់ស្តែងក្រុម Audi Sport បានធ្វើពិធីប្រារព្ធខួបរបស់ខ្លួននៅឯ Green Hell ដោយសារក្រុមហ៊ុនបានផលិតរថយន្តប្រណាំង GT3 ទទួលបានជោគជ័យដ៏ល្អបំផុតក្នុងសម័យការប្រណាំងនៅឯ Ring’s 24hour Endurance Race រយៈពេល ២៤ម៉ោង ដែលទទួលបានជ័យជម្នះ ៦ដង ព្រមទាំងឈ្នះក្នុងថ្នាក់រថយន្តប្រណាំង GT3 ៣ដងបន្ថែមទៀតផងដែរ។ ម៉្យាងទៀតក៏មានការបង្ហាញរថយន្តប្រណាំង Audi R8 LMS ៤គ្រឿងផងដែរ ។
បន្ថែមពីនេះអតីតជើងឯក DTM លោក Mike Rockenfeller, Timo Scheider និងលោក Martin Tomczyk បានប្រើប្រាស់រថយន្តលេខ ៤០ ហើយសម្រាប់រថយន្ត R8 LMS livery របស់ពួកគេក៏ត្រូវបានកែប្រែលើថយន្ត Audi V8 quattro DTM ក្នុងឆ្នាំ1992។ ម៉្យាងវិញទៀតនៅថ្ងៃសុក្រ ទី១៩ ខែឧសភា សម្រាប់ឈ្មោះកីឡាករខាងលើនេះនឹងត្រៀមខ្លួន ក្នុងការឆ្លើយសំណួរដែលហៅថា “champion talk” ហើយក្នុងនោះរថយន្ត Audi S1 Hoonitron របស់លោក Ken Block បើកបរនៅឯ Las Vegas ដ៏ល្បីល្បាញក៏មានវត្តមានផងដែរ។
មួយវិញទៀតសម្រាប់អ្នកមិនបានចូលរួមក្នុងកម្មវិធីនេះក្រុម Audi Sport បានធ្វើការតាំងពិពណ៌ផ្សេងៗចាប់តាំងពី ថ្ងៃទី១៤ ខែមិថុនានៅទីស្នាក់ការកណ្តាលផងដែរ។ លើសពីនេះផងដែរសម្រាប់រថយន្ត R8 ក្នុងឆ្នាំ២០០៧ ជារថយន្តប្រណាំង GT3 ដំបូងគេរបស់ Audi ហើយឥឡូវមានរថយន្តផ្សេងទៀតដូចជា៖ RS3 LMS, R8 LMS GT4 និង R8 LMS GT2 ជាដើម។ ក្នុងនោះផងដែរក្រុមហ៊ុន Audi បានទម្លាក់ក្នុងកម្មវិធីប្រណាំងរថយន្ត Customs Racing ដើម្បីត្រៀមខ្លួនលើរថយន្ត Formula 1របស់ខ្លួន និងកម្មវិធីប្រណាំង World Rally-Raid Championship ជាដើម។