ចំនួនលក់រថយន្តថ្មីនៅក្នុងខែមីនា សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។
យោងតាមតួលេខដែលបានចេញផ្សាយដោយសហព័ន្ធ Federal Chamber of Automotive Industries (FCAI) បានបង្ហាញឲ្យឃើញថា អូស្ត្រាលីបានលក់រថយន្តដាច់ត្រឹមតែ ៨១ ៦៩០គ្រឿងប៉ុណ្ណោះកាលពីខេមីនា។ ក្នុងនោះ រថយន្ត ២១ ២៧៧គ្រឿងជាប្រភេទដឹកអ្នកដំណើរ, ៣៩ ១៧១គ្រឿងជាប្រភេទ SUV និង ១៨ ១៦២គ្រឿងជាប្រភេទអាជីវកម្ម។
សរុបមក ចំនួនលក់នោះបានធ្លាក់ចុះរហូតដល់ទៅ ១៧,៩% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៩ ក៏ដោយសារតែជំងឺកូវីដ១៩ នេះតែម្តង។
ដោយឡែក ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី បានលក់រថយន្តដាក់ចំនួន ១៧ ៥៨៣គ្រឿងក្នុងខែមីនា កើនឡើង ១,៦% បើប្រៀបធៀបនឹងឆ្នាំមុន ស្របពេលដែលក្រុមហ៊ុន Kia លក់ដាច់បាន ៥ ៦២៤គ្រឿង កើនឡើង ៦,៦% ផងដែរ៕