ក្រុមហ៊ុន AUDI នៅចិនដាក់បង្ហាញរថយន្ដគម្រូអគ្គិសនីថ្មី ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ

រថយន្ដ AUDI ត្រូវដែល​សរសេរ​ជា​អក្សរ​ធំ និង​គ្មាន​រូបសញ្ញា​កង​រង្វង់​បួន​ដ៏​ល្បីល្បាញ​ ត្រូវបានគេស្គាល់ថាជាម៉ាក​យីហោរថយន្តអគ្គិសនីថ្មី​មួយ​នៅ​ប្រទេស​ចិន តំណាងឲ្យក្រុមហ៊ុន Audi របស់ប្រទេសអាឡឺម៉ង់។ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្រោយដាក់លក់រថយន្ដ AUDI E5 Sportback ក្រោយទទួល​បាន​ការ​បញ្ជាទិញកក់​ទុកជាង ១០ ០០០ គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ។

ក្រុម AUDI នៅចិនមិនបានបង្អង់យូរទេ ដោយនៅក្នុងពិព័រណ៍​រថយន្ត​​ក្វាងចូវ (Guangzhou Auto Show)  ពួកគេបានដាក់​បង្ហាញ​រថយន្តគម្រូម៉ូឌែល E SUV ជាផ្លូវការ ត្រូវបានចាត់ទុកថាជាប្អូនរបស់រថយន្ដ AUDI E5 Sportback ។ បច្ចុប្បន្នម៉ាកយីហេារថយន្ដសរសេរដោយពាក្យថា AUDI គឺជា​យីហោ​ផ្តាច់មុខ​សម្រាប់​តែ​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០២៤។ រថយន្ត​ដំបូង​របស់​ខ្លួន គឺ AUDI E5 Sportback ដែល​ជា​រថយន្ត Sedan ប្រភេទ shooting brake (ឬ​ដែល​ជនជាតិ​អាល្លឺម៉ង់​ហៅថា Kombi) ត្រូវ​បាន​ដាក់​លក់​ក្នុង​ខែ កញ្ញា។

AUDI E5 Sportback finally launched in China, racks up 10k orders in 30  minutes – from RM139k to RM188k - paultan.orgម៉ាក់យីហោរថយន្ដអគ្គីសនីកម្រិត​ខ្ពស់​​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ “In China for China” ដែលមានន័យថាផលិតនៅក្នុង​ប្រទេស​ចិន​សម្រាប់​ទីផ្សារប្រទេស​ចិន។ សម្រាប់រថយន្តគម្រូ E SUV ថ្មីនេះ ត្រូវបានគេស្គាល់ថាជា​ម៉ូឌែល AUDI E8 ដែលប្រើប្រាស់ការរចនាដូចទៅហ្នឹងរថយន្ដ E5 Sportback ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសារ​ព័ត៌មាន​ CarNewsChina រថយន្ដនេះគាំទ្រការសាកថ្ម 800V បំពាក់ជាមួយអាគុយទំហំ 109 kWh អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ យោងតាមតាមការវាយតម្លៃពីស្ថាប័ន CLTC មាន​កម្លាំងដល់ ៧០០សេះ អាច​បង្កើន​ល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង គឺ ៥ វិនាទី។ រថយន្ដគម្រូ AUDI E SUV នេះមានទាំងជម្រើសប្រើប្រាស់បុងមួយដំណើរដោយម៉ូទ័រអគ្កិសនីនីផ្នែកខាងក្រោយ និងប៉ុងពីរ។ មិនមែនមានតែជម្រើសប្រើប្រាស់អគ្គិសនី​សុទ្ធនោះទេ រថយន្ដម៉ូឌែលថ្មីនេះក៏បានបន្ថែមមកជាជម្រើស EREV ផងដែរ។

ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ០៥៧ មីលីម៉ែត្រ ទទឹង ២ ០៤២ មីលីម៉ែត្រ កម្ពស់ ១ ៧៨៦ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៦០ មីលីម៉ែត្រ។ បើតាមការរំពឹង​ទុករថយន្ដAUDI E SUV អាចនឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី ៣៦ ៦០០ ដុល្លារ​។ សម្រាប់រថយន្ដគម្រូ មើល​ទៅ​ជិត​នឹង​ត្រៀម​រួចរាល់​សម្រាប់​ចូលផលិតកម្ម​ហើយ ដូច្នេះ​ការ​ដាក់​លក់​ត្រូវ​បាន​រំពឹង​ទុក​នៅ​ដើមឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម