ទោះបីជាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ក៏ដោយ ក៏រថយន្តអគ្គិសនីសុទ្ធ Chevrolet Silverado នឹងមិនទាន់រួចរាល់ក្នុងការចាប់ផ្តើមការផលិតរហូតដល់ដើមឆ្នាំ២០២៣។
Automotive News បានរាយការណ៍ថា លោក Doug Park អនុប្រធានប្រតិបតិត្តនៃការអភិវឌ្ឍន៍ផលិតផលរបស់ GM បានផ្តល់ពេលវេលា ដែលនឹងឃើញរថយន្តភីកអាប់អគ្គិសនីសុទ្ធក្រោយគូប្រជែងរបស់ Ford F-150 Lightning ក្នុងពេល១ឆ្នាំទៀត។
មួយក្នុងចំណោម series នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធនឹងមកដល់ក្នុងពេលឆាប់ៗនេះ Silverado EV នឹងត្រូវមានការប្រកួតប្រជែងជាមួយនឹងរថយន្ត Rivian R1T, Tesla Cybertruck និង Ford F-150 Lightning ។
ដោយផ្អែកលើគ្រោងឆ្អឹង Ultium platform រថយន្តអគ្គិសនីសុទ្ធនឹងលែងប្រើម៉ាស៊ីនដែលមានចំហេះខាងក្នុងដែលបានចែករំលែកឈ្មោះរបស់វា ដោយនឹងចែករំលែកជាមួយរថយន្តអគ្គិសនីសុទ្ធ Hummer EV ដែលផ្អែកលើគ្រោងឆ្អឹងដូចគ្នា ហើយនឹងត្រូវបានដំឡើងនៅរោងចក្រតែមួយនៅជិតទីក្រុង Detroit ផងដែរ។ រថយន្តភីកអាប់អគ្គិសនីសុទ្ធ Silverado អាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រ។
ក្រុមហ៊ុន GM បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួនកំពុងវិនិយោគច្រើនជាង ៥០ លានដុល្លារ នៅក្នុងរោងចក្រ Bedford រដ្ឋ Indiana ដើម្បីសាងសង់ Drive unit castings សម្រាប់អគ្គិសនីសុទ្ធ Silverado EV មកដល់នាពេលខាងមុខនេះ ៕