ក្រុមហ៊ុន Porsche ថា លក់ឡានអគ្គិសនីអាចចំណេញលុយច្រើនជាង

ក្រុមហ៊ុន Porsche ជឿជាក់ថា ខ្លួនអាចរកប្រាក់ចំណេញបានកាន់តែច្រើន ដោយការផលិតរថយន្តអគ្គិសនី បើប្រៀបធៀបជាមួយរថយន្តប្រើសាំងបច្ចុប្បន្នរបស់ខ្លួន។

លោក Lutz Meschke ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Porsche មាននិយាយថា

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានសក្តានុពលកាន់តែច្រើនក្នុងការដំឡើងតម្លៃរថយន្តអគ្គិសនី ជាជាងម៉ូដែលប្រើម៉ាស៊ីនសាំង។ គម្លាតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្ត នឹងឈានដល់ភាពស្មើគ្នាជាមួយនឹងម៉ាស៊ីនចំហេះក្នុង ក្នុងរយៈពេល ២ ឆ្នាំទៀត ហើយអតិថិជននឹងសុខចិត្តចំណាយលុយកាន់តែច្រើនសម្រាប់បច្ចេកវិទ្យាថ្មី។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើបានព្យាករណ៍ថា ៨០ ភាគរយនៃរថយន្តដែលខ្លួនលក់ក្នុងប៉ុន្មានឆ្នាំទៀត នឹងជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ មិនតែប៉ុណ្ណោះ Porsche ក៏បាននិយាយផងដែរថា រថយន្តអគ្គិសនីនឹងមានចំនួនពាក់កណ្តាលនៃទីផ្សាររថយន្តប្រណីតនៅឆ្នាំ ២០៣១។

ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Porsche គឺ​រថយន្ត​អគ្គិសនី​ Macan EV។ ថ្មីៗនេះដែរ ក្រុមហ៊ុន Porsche ក៏បានបង្ហាញថា ខ្លួនកំពុងត្រៀមខ្លួនជាស្រេចនូវរថយន្ត SUV ប្រណីតដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលនឹងមានឋានៈលើរថយន្ត Cayenne៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម