ក្រុមហ៊ុន Porsche បញ្ជាក់​ផ្លូវ​ការ​ពីវត្តមាន SUV ប្រើអគ្គិសនី​ថ្មីរបស់ខ្លួន

​ក្រុមហ៊ុន Porsche បាន​បញ្ជាក់​ជាផ្លូវ​ការ​ពីវត្តមាន SUV ប្រើអគ្គិសនី​ថ្មីរបស់ខ្លួន ដែលស្ថិតនៅលើម៉ូដែល Cayenne ដោយ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ជោគជ័យដូចម៉ូដែលអគ្គិសនី Taycan របស់ខ្លួនដែរ។

លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche បាននិយាយថា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យើងមានគម្រោងបន្ថែមនូវរថយន្ត SUV អគ្គិសនីដ៏ប្រណិតថ្មី ដែលនឹងចាប់ផ្តើមបរចេញពីខ្សែសង្វាក់ផលិតកម្មនៅ Leipzig។ វានឹងពង្រីកមុខតំណែងរបស់យើងបន្ថែមទៀត នៅក្នុងផ្នែករថយន្តប្រណីត។ យើង​កំពុង​កំណត់​គោល​ដៅ​លើផ្នែក​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់​ជា​ពិសេស ហើយ​មាន​បំណង​ទាញ​យក​ឱកាស​លក់​ថ្មី​តាម​វិធី​នេះ។

ជាមមួយគ្នានេះដែរ លោក Blume បានពណ៌នាអំពីរថយន្តអគ្គិសនីខាងលើថាជា៖

រថយន្ត SUV បែបស្ព័រ ដែលបង្ហាញពីភាពប្រណីត និងកម្ពស់ពីដីខ្ពស់។

គួរឲ្យដឹងដែរថា លោក Lutz Meschke ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Porsche បានដាក់ចេញនូវគោលដៅសម្រាប់ប្រាក់ចំណូលចន្លោះពី ៣៩ ទៅ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ និងប្រាក់ចំណេញពីការលក់ ១៧ ទៅ ១៨ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម