ក្រោយបាត់មុខតាំងពីឆ្នាំ២០០១ ទីបំផុត Honda Prelude បានត្រឡប់មកវិញហើយ

បើនិយាយពីរថយន្ដ Honda Prelude ជាម៉ូឌែល Iconic ហើយមានអាយុកាលចំណាស់មួយរបស់ក្រុមហ៊ុនជប៉ុន Honda។ រថយន្ដនេះត្រូវបានផលិតតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ វត្ដមានចុងក្រោយបំផុតរបស់ Honda Prelude​ ជាម៉ូឌែលត្រូវបានផលិតក្នុងឆ្នាំ២០០១។

2026 Honda Prelude - New and Exciting Hybrid Coupeមូលហេតុដែលធ្វើឲ្យ Honda បញ្ឍប់ការផលិតរថយន្ដនេះគឺដោយសារការធ្លាក់ចុះនៃការលក់រថយន្តបែប coupe និងការកើនឡើងប្រជាប្រិយភាពនៃរថយន្ត SUV ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត Prelude នៅឆ្នាំ ២០០១តែម្ដង។

ការវិលត្រឡប់មកវិញនេះគឺមកដើម្បីបង្ហាញថាខ្លួនជាពិតជារថយន្ដ Iconic របស់ Honda។ អ្វីកាន់តែពិសេសវាបានបំពាក់មកជាមួយម៉ាសុីន, ប្រព័ន្ធបូម សុទ្ធតែរបស់រថយន្ដកំពូលរបស់ Honda តែម្ដង។ សម្រាប់ Honda Prelude ២០២៦ ជារថយន្ដជំនាន់ទី៦ ត្រូវបានបំពាក់មកជាមួយប្រព័ន្ធម៉ាស៊ីន hybrid រថយន្ដ Civic Hybrid ហើយប្រើប្រាស់តួរថយន្ត (chassis) និងប្រព័ន្ធរបស់ Civic Type R យកមកប្រើប្រាស់។

2026 Honda Prelude Returns. This Is Why You'll Want One - A Girls Guide to Carsរថយន្ត Prelude ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ ‘Grand Touring’។ រថយន្តនេះក៏បានបំពាក់មគជាមួយប្រព័ន្ធជំនួយការបើកបរ “Honda S+ Shift” ដែលជាមុខងារបើកបរថ្មីមួយ រួមបញ្ចូលជាមួយបទពិសោធន៍ប្រអប់លេខកម្រិតខ្ពស់ ដើម្បីបង្កើនភាពទាក់ទាញដល់អ្នកបើកបរ។ រថយន្ត Prelude ២០២៦ ជាម៉ូឌែលដំបូងប្រើប្រាស់ប្រព័ន្ធ Hybrid ដំណើរដោយម៉ាសុីនចំណុះ ២.0 Atkinson cycle direct injection ជាមួយបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ២០០សេះ និងកម្លាំងរមួល ៣១៤ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម