ក្រោយពីមើលឃើញសន្ទុះនៃការគាំទ្រខ្លាំងក្រុមហ៊ុន RMA គ្រោងនឹងពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក

យោងតាមការចុះផ្សាយពីគេហទំព័រ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក រួមជាមួយសហការី បានចូលសម្តែងការគួរសមចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីគម្រោងពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។

May be an image of television, the Oval Office, newsroom, dais and text
រូបភាព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖«យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារ​កម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់​ក្រុមហ៊ុន RMA»។

May be an image of television, dais, newsroom and text
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោក ងន សាំង បានថ្លែងអំណរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់​ស្តង់​ដារ​យាន​យន្តនៅកម្ពុជា។ ចាប់តាំង​ពី​ឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។

លោកបានបន្ថែមថា៖«យើងកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអី​សម្រាប់​រថយន្ត Ford។»

ផ្ទាំងផ្សាយពាណិជ្ជកម្ម
May be an image of one or more people, television, newsroom and text
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA​ Group  ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពី​ឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍​ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម។

ជំនួបនេះក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងស្តង់ដាសុវត្ថិភាពយានយន្ត ស្របតាមគោលនយោបាយជាតិ។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្រ និងការសហការយ៉ាងជិតស្និទ្ធពីក្រសួង ដែលបានលើកទឹកចិត្តដល់ការវិនិយោគ និងគំនិតផ្តួចផ្តើមថ្មីៗ។ កត្តាទាំងនេះគឺជាចំណុចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មជាតិ រួមទាំងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់​ពីគម្រោង​របស់​ខ្លួន​ក្នុង​ការ​ពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។ ការ​ឱ្យ​ដឹង​បែប​នេះ ​តាមរយៈ​ជំនួប​ពិភាក្សាកិច្ចសហការគាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក រវាង លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិភូក្រុមហ៊ុន RMA Cambodia ដឹកនាំដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម