ក្រៅពីបងប្អូន Toyota Land Cruiser ២០២២ខ្លួន ពេលនេះអ្នកទិញរថយន្ត Lexus LX 600 ក៏ចាំដល់ ៤ឆ្នាំដែរ!

[ទីផ្សាបរទេស] កាលពីថ្ងៃសុក្រ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការជូនដំណឹងដល់អតិថិជនជប៉ុនរបស់ខ្លួនថា ពួកគេនឹងត្រូវរង់ចាំរយៈពេល ៤ ឆ្នាំ ដើម្បីទទួលបានរថយន្ត Lexus LX ប្រភេទ SUV ខ្នាតធំជំនាន់ថ្មី។ បន្ថែមពីនេះក្នុងរបាយការណ៍ដែលបានបញ្ចេញ មានការបញ្ជាក់ពីពេលវេលានៃការចែកចាយ និងការពន្យាពេលនៃម៉ូដែលមួយចំនួនសម្រាប់ទីផ្សារបស់ខ្លួន។

ជាមួយគ្នានេះ Lexus ក៏បានជូនដំណឹងដល់អតិថិជននៅលើគេហទំព័ររបស់ខ្លួនថា “ប្រសិនបើអ្នកទិញចាប់ពីពេលនេះទៅ វាអាចចំណាយពេលប្រហែល ៤ ឆ្នាំដើម្បីចែកចាយរថយន្ត”។ “យើងនឹងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូនដល់អតិថិជនរបស់យើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយយើងសូមអរគុណចំពោះការអធ្យាស្រ័យរបស់អ្នក។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះរថយន្ត LX ថ្មី​ដែល​ត្រូវ​បាន​រងចាំរយៈពេល​បួន​ឆ្នាំ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្រុមហ៊ុនអាច​ចាប់​ផ្តើម​យល់​ពី​វា​បាន​ថា​រថយន្ត​នេះមាន​តម្រូវការ​ប៉ុណ្ណា ប៉ុន្តែក្នុងនោះដែរតាម​ការ​ចេញ​ផ្សាយ​ដដែល Lexus NX ថ្មី​មាន​បញ្ជី​រង់​ចាំ​ជាង​មួយ​ឆ្នាំ។

សម្រាប់រថយន្ត SUV ផ្សេងទៀតរបស់ Lexus ដូចជា

  • រថយន្ត RX300 ធម្មតា ត្រូវរង់ចាំ ៥ខែ
  • រថយន្ត RX450h hybrid ត្រូវរង់ចាំ ៤ខែ
  • រថយន្ត RX450hL ត្រូវរងចាំរយៈពេល ៣ខែ
  • រថយន្តអគ្គិសនីសុទ្ធ UX300e រង់ចាំ ៤ ខែ

ប៉ុន្តែមិនមានព័ត៌មានណាមួយត្រូវបានផ្តល់នៅលើ UX200 និង UX250h ទេ។

ទាក់ទងនឹងរថយន្តរបស់ពួកគេ ព័ត៌មានត្រូវបានផ្តល់ជូនសម្រាប់តែរថយន្ត LS sedan និង CT hatchback ប៉ុណ្ណោះ ដែលមានពេលរង់ចាំ ៥ ខែសម្រាប់ LS500 និង LS500h ខណៈដែលមានពេលរង់ចាំ ៣ ខែសម្រាប់ CT200h ។ ក្នុងនោះ មិនមានព័ត៌មាននៅក្នុងរបាយការណ៍ស្តីពីពេលវេលារង់ចាំសម្រាប់ IS, ES, RC ឬ LC ទេ។ ដូចទៅនឹងប្រភេទ UX ឯកសារគ្រាន់តែនិយាយថា សូមទាក់ទងទៅកាន់អ្នកចែកចាយរបស់អ្នកប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម