ខ្លាំងបាត់! ត្រឹមរយៈពេល ២៤ម៉ោង រថយ​ន្ត Dongfeng Fengshen Haoji ទទួលបានការកក់ទុកមុនច្រើនជាង ១មុឺនគ្រឿង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយ​ន្ត Dongfeng Fengshen Haoji ដោយក្នុងរយៈពេល ២៤ ម៉ោងទទួលបានការកក់ទុកច្រើនជាង ១០ ២៣៧ គ្រឿង ជាមួយនឹងតម្លៃលក់ចាប់ពី ១៨ ៩៨៧ ​ដុល្លារ ដល់ ២០ ៩៣២ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្ត Dongfeng Fengshen Haoji មានប្រវេងសរុប ៤ ៧២០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម។ ចំពោះការរចនាទៅលើប៉ាណាមុខឲ្យឈ្មោះថា Waterfall-inspired grille ដែលត្រូវបានរចនាឡើងអបជាមួយនឹងចង្កៀងមុខ LED។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ ផ្នែក​ខាងចំហៀង​ត្រូវ​បាន​ប្រាស់នូវតួរខ្លួនពីរ​ពណ៌​និថ ផ្នែកខាងក្រោយមានបំពាក់ជាមួយចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងភ្លោះផងដែរ។

ចំណែកនៅផ្នែកខាងក្នុងកាប៊ីនសង្កត់ធ្ងន់ទៅលើភាពទំនើបខ្លាំងជាមួយនឹងដៃចង្កូតប្រភេទ 2-spoke កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ កៅអីពណ៌សត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកបើកបរ និងអ្នកដំណើរជាមួយមុខទំនើបៗផងដេរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid Dongfeng Mach Power MHD ចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យអូតូ Getrag ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម