[ចំណេះដឹងយានយន្ត] ដើម្បីត្រួតពិនិត្យដេរម៉ូរ័រ(ដុំដេរ)នៃរថយន្តមួយយើងត្រូវអនុវត្តន៍តាមជំហ៊ានដូចខាងក្រោម ប៉ុន្តែអ្នកត្រូវប្រាកដថាទីតាំងចង្កឹះលេខត្រូវនៅត្រង់អក្សរ P ឬអក្សរ N និងត្រូវដាក់ហ្រ្វាំងដៃ។ ព្រមទាំងត្រូវប្រាកដថាគ្មានអ្នកណាម្នាក់កំពុងធ្វើការនៅបន្ទប់ម៉ាស៊ីន(ម៉ាស៊ីនរថយន្តខាងមុខ)។ បន្ទាប់ពីផ្ទៀងផ្ទាត់នូវចំណុចខាងលើរួចហើយ ចូលកាច់កុងតាក់បញ្ឆេះម៉ាស៊ីន ដើម្បីត្រួតពិនិត្យលក្ខខណ្ឌដំណើរការ របស់ដេរម៉ូទ័រ៖
ជំហានដំបូងចាប់ផ្តើមត្រួតពិនិត្យល្បឿនរង្វិលនៃដេម៉ូរ័រ (Rotational Speed Inspection)៖ ប្រសិនបើដេរម៉ូរ័រអូសកង់យោងក្នុងល្បឿនបង្វិលយឺត ឬក៏មិនវិលសោះ ចូលអនុវត្តន៍តាមជំហ៊ាននៃការត្រួតពិនិត្យ ដូចខាងក្រោម និងជួសជុលក្នុងករណីចាំបាច់៖
- ត្រួតពិនិត្យដំណើរការវិទ្យុ និងគ្រឿងទទួលផ្សេងទៀតដែលទាញយកចរន្តអគ្គិសនីទៅប្រើប្រាស់។ ក្នុងករណីដែលវិទ្យុដំណើរការប្រក្រតី ប៉ុន្តែដេម៉ូរ័រមិនដំណើរការនោះយើងត្រូវត្រួតពិនិត្យ ខ្សែភ្លើងពីអាគុយទៅដេម៉ូរ័រ, ខ្សែម៉ាសដែលភ្ជាប់ជាមួយតួរថយន្ត ឬតួម៉ាស៊ីន និងប៉ូលនីមួយៗរបស់អាគុយ។
បន្ទាប់មកចាប់ផ្តើមត្រួតពិនិត្យសម្លេងប្លែកៗនៃដំណើរការដេម៉ូរ័រ៖ ផ្ទៀងផ្ទាត់សម្លេងដំណើរការនៃកុងតាក់ម៉ាញ៉េទិច(សូលេណយ)។ សម្លេងដំណើរការនៃសូលេណយខុសពីធម្មតា ដោយវាសម្លេងលាន់ខ្លាំង នៅពេលស្ពឺពីញ៉ុងតូច និងស្ពឺរបស់កង់យោងទាក់ភ្ជាប់គ្នា។ ត្រូវត្រួតពិនិត្យ កាសឹករិចរិល, ការប្រេះបែក នៃចុងស្ពឺពីញ៉ុតូចរបស់ដេម៉ូរ័រ និងស្ពឺរបស់កង់យោង និងលក្ខខណ្ឌដំឡើងដេម៉ូរ័រមិនត្រឹមត្រូវផងដែរ ប្រសិនបើរឃើញថាផ្នែកណាមួយខុសប្រក្រតីត្រូវផ្លាស់ប្ដូរ ឬជួសជុលបើអាច៕ អគុណ