Volkswagen បានចំណាយពេលរហូតដល់ទៅ ៧ឆ្នាំ ដើម្បីលក់ដាច់រថយន្តអគ្គិសនីសរុបចំនយន ២៥០ ០០០គ្រឿង ខណៈមួយគ្រឿងចុងក្រោយ គឺម៉ូដែល e-Golf ពណ៌សដ៏ស្រស់ស្អាត។
ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើបានលក់រថយន្តអគ្គិសនីសរុប ៧០ ០០០គ្រឿងកាលពីឆ្នាំ២០១៩ និង ៥០ ០០០គ្រឿងក្នុងឆ្នាំ២០១៨។ ប្រទេសដែលលក់ដាច់បំផុតគឺ ចិន ន័រវេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ជាការពិតណាស់ រថយន្ត Volkswagen ផ្តល់នូវទំនុកចិត្តក្នុងការបើកបរ ក៏ដូចជាគុណភាពខ្ពស់ផងដែរ។ មិនតែប៉ុណ្ណោះ វាអាចជួយសន្សំសំចៃបានច្រើនដល់អ្នកប្រើប្រាស់ ដោយសារតែវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen បានរំពឹងថា នឹងលក់ដាច់ចំនួន ២៥០ ០០០គ្រឿងទៀត ក្នុងរយៈពេលខ្លីជាងនេះ ដោយសារតែការទទួលបានទំនុកចិត្តពីអតិថិជនរួចជាស្រេច៕