គូប្រជែង Mazda EZ-60 មកហើយត្រៀមបង្ហាញវត្តមានក្នុងពេលខាងមុខនេះ

ក្រុមហ៊ុន Nissan កំពុង​ត្រៀម​ពង្រីក​ម៉ូឌែលរថយន្ដ​ប្រើប្រាស់​អគ្គិសនី​របស់​ខ្លួនបន្ថែម​នៅ​ក្នុង​ប្រទេស​ចិន ដោយគេបានធ្វើការដាក់បង្ហាញ​រថយន្តគម្រូ Nissan NX8 ឬក៏ N8 ជាឈ្មោះសម្រាប់ទីផ្សារប្រទេសចិន។ ​រថយន្ត SUV ថ្មីបន្ដផលិតឡើង​ក្រោម​យីហោ Dongfeng Nissan ហើយបានចុះក្នុងបញ្ជី​ឯកសារ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចុងក្រោយ​បំផុត​របស់​ប្រទេស​ចិនជាផ្លូវការ។

Nissan NX8 electric and plug-in hybrid SUV revealed with with 800V platformរថយន្ត NX8 នឹង​ត្រូវ​ផ្តល់​ជូន​ទាំងជម្រើសប្រើប្រាស់អគ្គិសនី​សុទ្ធ (fully electric) និង​ប្រភេទប្រើអគ្គិសនីលាយសាំង Plug-in Hybrid ដែល​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រ​របស់ Nissan ក្នុង​ការ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​យានយន្ត​ថាមពល​ថ្មី​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​របស់​ប្រទេស​ចិន។

យោងតាមឯកសាចុះរបញ្ជី​​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន រថយន្ត NX8 មានប្រវែងតួខ្លួនសរុប ៤៨៧០ មីល្លីម៉ែត្រ, ទទឹង ១៩២០ មីល្លីម៉ែត្រ, កម្ពស់ ១៦៨០ មីល្លីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ២៩១៧ មីល្លីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកមកមើលការការ​រចនា​ខាងរូបរាងក្រៅបានរចនាមកជាផ្នែកខាងមុខបិទជិតដែលជាការឌីស្សាញពេញនិយមខ្លាំង លើប្រភេទរថយន្ដប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ លេងបន្ថែមជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ និងអំពូល LED រចនាជាអក្សរ L ចំពោះផ្នែកខាងមុខមិនមានខុសប្លែកគ្នាច្រើនទេជារថយន្ដប្រភេទ Seden Nissan N7។ នៅផ្នែកចំហៀងនៅតែបន្ដប្រើដៃទ្វារ​រាបស្មើ ខណៈផ្នែក​ខាងក្រោយបានបំពាក់មកជាមួយស្ដុបរចនាអូសកាត់ជាបន្ទាត់ភ្ជាប់មកជាមួយអក្សរ Nissan នៅចំកណ្ដាល។

Nissan NX8 electric and plug-in hybrid SUV revealed with with 800V platformរថយន្ត Nissan NX8 ផ្តល់​ជូន​នូវ​ជម្រើស​ប្រព័ន្ធ​ថាមពល​ពីរ​ប្រភេទដើម្បីបំពេញតាមតម្រូវការនាពេលបច្ចុប្បន្ន៖

  1. ម៉ូឌែលប្រើ​អគ្គិសនី​សុទ្ធ (Fully Electric Model): ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន (single motor) អាចផលិតកម្លាំង ២១៥ គីឡូវ៉ាត់ ឬ ២៥០ គីឡូវ៉ាត់។
  2. ម៉ូឌែលប្រើអគ្គិសនីលាយសាំង Plug-in Hybrid: ដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ ជាមួយ​​ម៉ូទ័រ​អគ្គិសនី​  អាចបើកបរ​ល្បឿន​អតិបរមា​ ១៨០ គីឡូម៉ែត្រ/ម៉ោង។ Nissan NX8 ទាំងម៉ូឌែល BEV និង PHEV ត្រូវបានបំពាក់មកជាមួយអាគុយ lithium-iron phosphate ជាស្ដង់ដារ។  

Новый кроссовер Nissan NX8 предложат с несколькими вариантами начинки - КОЛЕСА.ру – автомобильный журналកន្លងទៅកាលពី​ដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Dongfeng Nissan បានដាក់បង្ហាញរថយន្ដប្រភេទ Sedan ផលិតជាពិសេស​សម្រាប់ទីផ្សារ​ប្រទេស​ចិនគឺម៉ូឌែល N7 និង N6 រួចហើយ។ រថយន្ដទាំងពីរ​នេះ​ត្រូវ​បានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់និង​បច្ចេកវិទ្យារបស់ Dongfeng។ ដូច្នេះដើម្បីបង្កើន​សក្តានុពល​ក្នុង​ការ​នាំចេញ Nissan បាន​កំណត់​គោលដៅ​នាំចេញទៅទីផ្សារ​ក្រៅប្រទេស​មួយ​ចំនួន រួមមាន អាស៊ីអាគ្នេយ៍ និង មជ្ឈិមបូព៌ា។ ដូចនេះរថយន្ត NissanNX8 ក៏​ទំនង​ជា​ត្រូវ​បាន​ពិចារណា​សម្រាប់​ការ​នាំចេញ​ផងដែរ ទោះបីជា​កាលបរិច្ឆេទ​នៃ​ការ​ដាក់​លក់ និង​តម្លៃ​ជាក់លាក់​តាម​ទីផ្សារ​នីមួយៗ​មិនទាន់​មាន​នៅឡើយ​ក៏ដោយ។ សម្រាប់ក៏រំពឹងថានឹងក្លាយជាគូប្រជែងរបស់រថយន្ដ Mazda EZ-60 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម