
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនីដ៏ទំនើបបំផុតរបស់ខ្លួនគឺម៉ូដែល bZ7 នៅឯពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ២០២៥ គ្រោងនឹងចេញលក់នៅប្រទេសចិនឆ្នាំ ២០២៦ ជាមួយគោលបំណងដណ្តើមយកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសមួយនេះ ។
រថយន្តប្រភេទ sedan នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Toyota ជាមួយ GAC ជាមួយរូបរាងបែបស្ព័រ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ aerodynamic ហើយការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលក្នុងត្រកូល bZ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDar នៅដំបូលខាងមុខផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញបែប Minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមបញ្ចូលនៅបច្ចេកវិទ្យា HarmonyOS4 របស់ Huawei សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើកខ្សែ ភ្លើងលម្អ abient lighting និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។
ទាក់ទងនៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុន Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ៕