[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nio Onvo L60 ជារថយន្តអគ្គិសនីដំបូងរបស់ខ្លួនក្រោមម៉ាកយីហោ Onvo ដោយសង្ឃឹមថានឹងចាប់យកចំណែកនៃអតិថិជនពី Tesla Model Y ជាមួយនឹងតម្លៃលក់ចាប់ពី ៣៤ ៨០៦ ដុល្លារ ដល់ ៣៧ ៩៧០ ដុល្លារ គ្រោងនឹងចេញលក់នៅទីផ្សារចក្រភពអង់គ្លេសនៅឆ្នាំ ២០២៥ ។
Nio Onvo L60 ទទួលបានជម្រើស៣ ម៉ូដែល និងអាគុយចនួន ៣ ផ្សេងគ្នារួមមាន៖
- ម៉ូដែល Standard Range បំពាក់អាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូដែល Long Range បំពាក់អាគុយទំហំ ៩០គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូដែល Extra Long Range បំពាក់អាគុយទំហំ ១៥០គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ១ ០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
Nio Onvo L60 ទំហំធំជាង Tesla Model Y ពោលមានប្រវែងតួខ្លួនសរុប ៤ ៨២៨ មម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦១៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ខណៈ Tesla Model Y មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩២១ ម.ម កំពស់ ១ ៦២៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។
ទាក់ទងទៅរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំធំ ។ លើសពីនេះ Onvo L60 ក៏ភ្ជាប់មកជាមួយ Nvidia Orin នេះត្រូវបានប្រើសម្រាប់ប្រព័ន្ធជំនួយការបើកបរដែលដំណើរការតាមរយៈកាមេរ៉ា 8-megapixel ចំនួន ៧, ប្រព័ន្ធរ៉ាដា 4D ចំនួន ១ និងកាមេរ៉ា ៣៦០ ដឺក្រេចំនួន ៤ ៕