គូសយក Option ទាំងអស់ ឡាន SUV ប្រណីតបំផុតរបស់កូរ៉េខាងត្បូង អាចថ្លៃដល់ ៦៥ ០០០ដុល្លារ

ក្រុមហ៊ុនរថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានបញ្ចេញ SUV ប្រណីតរបស់ខ្លួន ម៉ូដែល GV80 ស៊េរីឆ្នាំ២០២១ ដែលមានតម្លៃចាប់ពីខ្ទង់ ៥០ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត SUV ស៊េរីថ្មី ដែលទំនើប និងប្រណីតជាង Kia Telluride និង Hyundai Palisade នេះ អាចមានតម្លៃដល់ ៦៥ ០០០ដុល្លារ នៅពេលបំពាក់ Option ទាំងអស់ រួមទាំងប្រព័ន្ធប៉ុងពីរ និងម៉ាស៊ីន V6។

ពាណិជ្ជកម្ម

បើប្រៀបធៀបគ្នាជាមួយ រថយន្ត SUV របស់ក្រុមហ៊ុន Mercedes ម៉ូដែល GLE 350 ប្រើម៉ាស៊ីន V4 មានតម្លៃចាប់ពី ៥៤ ២៥០ដុល្លារ ខណៈម៉ូដែល GLE 450 4MATIC ប្រើម៉ាស៊ីន V6 មានតម្លៃចាប់ពី ៦១ ៧៥០ដុល្លារ ហើយ AMG GLE 43 មានតម្លៃ ៦៨ ១៥០ដុល្លារ។ គិតទៅ រថយន្ត GV80 នឹងមានតម្លៃថ្លៃជាងរថយន្តអាល្លឺម៉ង់ ដែលជាគូប្រជែងទៅទៀត។

គួរឲ្យដឹងថា រថយន្ត Genesis GV80 គឺជា SUV ទំនើប និងប្រណីតមួយ ដោយមានបំពាក់លក្ខណៈពិសេសៗជាច្រើន ដូចជា អេក្រង់ទំហំ ១៤,៥អ៊ីង , មុខងារ Handwriting Recognition, មុខងារផែនទី Augmented Reality Navigation, មុខងារសុវត្ថិភាព Smart Cruise Control with Machine Learning, Forward Collision-Avoidance Assist, Blind-Spot Collision Avoidance Assist និង Rear Cross-Traffic Collision-Avoidance Assist ជាដើម។ GV80 ឆ្នាំ២០២១ នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ៕

Sponsored