រថយន្ដ BYD Seal 08 និង Sealion 08 គ្រោង​នឹងដាក់​សម្ពោធជាផ្លូវការ​នៅ​ត្រីមាស​ទី ១ ឆ្នាំ២០២៦

នៅ​ថ្ងៃទី ១៥ ខែ​ធ្នូ ក្រុមហ៊ុន BYD បាន​ធ្វើការបង្ហើបពី​រថយន្តប្រភេទ Flagship កម្រិត​ខ្ពស់​ដែល​នឹង​មកដល់​ចំនួន២ម៉ូឌែលរបស់​ខ្លួនស្ថិត​ក្រោមត្រកូល​ Ocean series គឺ៖ រថយន្ត Seal 08 ប្រភេទ (Sedan) និង​រថយន្ត Sealion 08 ប្រភេទ (SUV)។

រថយន្ត​ទាំងពីរ​នេះ​​គ្រោង​នឹង​សម្ពោធ​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២៦ ខាងមុខនេះ ដោយ​បំពាក់​ដោយ​បច្ចេកវិទ្យា BYD ចុងក្រោយ​បំផុត។ នៅ​ពេល​អនាគត ក៏​នឹង​មាន​ការបន្ថែមនូវម៉ូឌែលរថយន្ដ Seal 09 និង Sealion 09 ផង​ដែរ ដោយ​បង្កើត​ជា​ស៊េរី “5678” សម្រាប់​ខ្សែ​ផលិតផល​ទាំងពីរ​នេះ។

រថយន្តទាំង ២ម៉ូឌែលនេះ​ត្រូវ​បានផលិត​ដោយ​ផ្អែក​លើ​រថយន្ត Ocean S concept ដែល​បាន​ដាក់​បង្ហាញ​កាលពី​ដើម​ឆ្នាំ​នេះ​ក្នុង​ពិព័រណ៍ Shanghai Auto Show ឆ្នាំ ២០២៥ កាលពី​ខែ​មេសា ដោយ​មាន​ការ​រចនា​ភាសា Ocean Aesthetic 2.0 ជំនាន់​ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន BYD បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​លក់​សម្រាប់​រថយន្ត Seal 08 electric sedan របស់​ខ្លួន​នៅ​ប្រទេស​ចិន​រួច​ហើយ​កាលពី​ដើម​ខែ​កុម្ភៈ​មុន។ រថយន្ត​នេះ​មាន​ប្រវែងតួខ្លួនសរុប ៤៧២០ ម.ម, ទទឹង: ១៨៨០ ម.ម, កម្ពស់ ១៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២៨២០ ម.ម។

សម្រាប់កម្រិតសមត្ថភាព BYD Seal 08 ម៉ូឌែលស្ដង់ដារ ដំណើរកាដោយ​ម៉ូទ័រ​អគ្គិសនី (TZ180XSR) ដែល​បង្កើត​ឡើង​ដោយ BYD ផ្ទាល់ អាចផលិយកម្លាំង​អតិបរមា​បាន ១១០ គីឡូវ៉ាត់ ឬ ១៤៨ សេះ បំពាក់ជាមួយកញ្ចប់​អាគុយ Blade battery (LFP) ទំហំ ៤៦.១ គីឡូវ៉ាត់​ម៉ោងនិងអាច​បើកបរ​បាន​ចម្ងាយ ៤៧០ គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ CLTC។

ចំណែកម៉ូដែល​កំពូល ដំណើរដោយ​ម៉ូទ័រ​អគ្គិសនី (TZ200XSBE) អាចផលិតកម្លាំង​អតិបរមា​បា ១៦០ គីឡូវ៉ាត់ ឬ ២១៥ សេះ បំពាក់ជាមួយ​កញ្ចប់​អាគុយ Blade battery ទំហំ ៥៦.៦ គីឡូវ៉ាត់​ម៉ោងនិងអាច​បើកបរ​បាន​ចម្ងាយ ៥៤៥ គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ CLTC។

ចំពោះ​រថយន្ត Sealion 08 វិញ យោង​តាម​ប្រភព​ព័ត៌មាន​ចិន 163 អ្នក​ដែល​ដឹង​រឿង​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ចែករំលែក​ថា រថយន្ត​នេះ​នឹង​មាន​ប្រវែងតួខ្លួនសរុប ៥០៤០ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយប្រមាណ ២៩៥០ ម.ម។ រថយន្ត Sealion 08 នេះ​នឹង​ប្រើប្រាស់​ការរចនាប្លង់កៅអី ៧  តាម​ទម្រង់ ២+៣+២។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតក្រុមហ៊ុនមិនបញ្ចេញអ្វីទេគឺរងចាំប្រកាសនៅថ្ងៃដាក់សម្ពោធជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម