គោលដៅនិងម៉ោងចេញដំណើររបស់រថយន្ដក្រុងរដ្ឋាបាលរាជធានីភ្នំពេញ ដឹកបងប្អូនទៅស្រុកកំណើតដោយឥតគិតថ្លៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ

មិនខុសពីពេលច្រើនឆ្នាំកន្លងមកនេះទេ ជាការសម្រួលបន្ទុកមួយផ្នែករបស់បងប្អូនខ្មែរយើង នាពេលរដូវភ្ជុំបិណ្ឌ ដែលនឹងខិតចូលមកដល់ក្នុងពេលខាងមុខនេះ សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ដក្រុងចំនួន ៤៩៧គ្រឿងបានបែងចែកជា៧គោដៅធំៗដើម្បីពលរដ្ឋទៅស្រុកកំណើត ខណៈម៉ោងចេញដំណើរចាប់ពីម៉ោង 6:30ព្រឹក ដល់ម៉ោង 11:30ថ្ងៃត្រង់។ តោះបងឲ្យខាតពេលខ្ញុំប្រាប់អំពីគោលដៅទាំង៧ធំៗចែកជូនបងប្អូន៖

-គោលដៅទី១ ទីតាំង ស្ថានីយរថយន្ដក្រុងវាលស្បៅ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ក្នុងនោះរថយន្ដក្រុងចំនួន៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅព្រៃវេង ខណៈរថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅស្វាយរៀង

-គោលដៅទី២ ទីតាំង ស្ថានីយរថយន្ដក្រុងចាក់អង្រែលើ ក្នុងនោះរថយន្ដក្រុងចំនួន៣គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅខេត្តកណ្ដាលនិងតាកែវ

-គោលដៅទី៣ ទីតាំង ស្ថានីយរថយន្ដក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានទ័ពអាកាស) ក្នុងនោះរថយន្ដក្រុងចំនួន៩គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកែប ខណៈរថយន្ដក្រុងចំនួន៩គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅកំពត ចំណែករថយន្ដក្រុងចំនួន១៤គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅកំពង់ស្ពឺនិងព្រះសីហនុ ចំណែករថយន្ដកក្រុង៥គ្រឿងទៀត មានទិសដៅធ្វើដំណើរពីភ្នំពញទៅកំពង់ស្ពឺនិងកោះកុង

-គោលដៅទី៤ ទីតាំង ស្ថានីយរថយន្ដក្រុងសួនច្បារឬស្សីកែវ ក្នុងនោះរថយន្ដក្រុងចំនួន ១០គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំពង់ឆ្នាំង ខណៈរថយន្ដក្រុងចំនួន២០គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅពោធិ៍សាត់

-គោលដៅទី៥ ទីតាំង ស្ថានីយរថយន្ដក្រុងសួនច្បារឬស្សីកែវ ក្នុងនោះរថយន្ដក្រុងចំនួន៧៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅបាត់ដំបង ខណៈរថយន្ដក្រុងចំនួន៦៥គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅបន្ទាយមានជ័យ ចំណែករថយន្ដក្រុងចំនួន២០គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅខេត្តប៉ៃលិន

-គោលដៅទី៦ ទីតាំង ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ក្នុងនោះរថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំពង់ធំ ខណៈរថយន្ដក្រុងចំនួន១១២គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅសៀមរាប ចំណែករថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅឧត្ដរមានជ័យ និងរថយន្ដក្រុងចំនួន១០គ្រឿង  មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅព្រះវិហារ

-គោលដៅទី៧ ទីតាំង ស្ដានីយរថយន្ដក្រុងរង្វង់មូលកួចកាណុង ក្នុងនោះរថយន្ដក្រុងចំនួ១៨គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំង់ចាម ខណៈរថយន្ដក្រុងចំនួន១២គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅត្បូងឃ្មុំ ចំណែករថយន្ដក្រុងចំនួន២៥គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅក្រចេះ រីឯរថយន្ដក្រុងចំនួន២០គ្រឿង  មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅស្ទឹងត្រែង ស្របពេលរថយន្ដក្រុង១០គ្រឿងទៀត មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅមណ្ឌលគិរីនិងចុងលក្រោយរថយន្ដក្រុង១០គ្រឿងទៀត មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅរតនៈគិរី។

កុំភ្លេចជួយស៊ែរវីដេអូនេះ ដើម្បីចែកចាយជាព័ត៌មានបន្ដដល់បងប្អូនដែលមានបំណងជិះរថយន្ដក្រុងឥតគិតថ្លៃទៅស្រុកកំណើតនៅពេលឪកាសបុណ្យភ្ជុំបណ្ឌិខាងមុខនេះ សូម្បីបញ្ជាក់ម្ដងទៀត ម៉ោងចេញដំណើរគឺចាប់ពីម៉ោង 6:30ព្រឹក ដល់ម៉ោង 11:30ថ្ងៃត្រង់។ ជាចុងក្រោយសូមជូនបងប្អូនជនជាតិខ្មែរទាំងអស់ ធ្វើដំណើរប្រកបដោយសុវត្ដិភាពនាឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម