[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza Motors បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Denza INCEPTION ជាប្រភេទ SUV មុនការបង្ហាញខ្លួនលើកដំបូងនៅក្នុងប្រទេសចិននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ នៅឯពិព័រណ៍រថយន្ត Chengdu Auto Show 2022 ។
ក្រឡេកទៅមើលលើការរចនានៅផ្នែកខាងក្រៅ គំរូរថយន្ត Denza INCEPTION សង្កត់ធ្ងន់លើការរចនាដ៏ទាន់សម័យជាមួយនឹងប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខឲ្យឈ្មោះថា Diamond Arrow ត្រូវបានបំពាក់ដោយប្រព័ន្ធ lidar និងកញ្ចក់ចំហៀងមុខងារអេឡិចត្រូនិច, ដៃទ្វារលាក់, កាងខ្យល់ខាងក្រោយរចនារាងស្លីម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
រីឯនៅផ្នែកខាងក្នុងកាប៊ីន ត្រូវបានរចនាស្រដៀងទៅនឹងរថយន្ត Mercedes-Benz ក្រោមគំនិតនៃការរចនាឲ្យឈ្មោះថា “Immersive Flight Cockpit” តុបតែងជាមួយគ្រឿងបរិក្ខាដ៏ប្រណិត ដោយមានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១៥,៦ អ៊ីញ ដៃចង្កូតប្រភេទ 3-spoke ដំបូលបើកបែប sunroof និងទ្វារចំហៀងស្រោបដោយឈើដ៏ប្រណិតផងដែរ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ជាមួយអាគុយ CTB battery technology អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕