គំរូរថយន្ត Maybach EQS បង្ហាញខ្លួនជាផ្លូវការ ទំនើបកាន់តែខ្លាំង និងសត្ថភាពបើកបរបានចម្ងាយ ៦០០គ.ម

ដូចគ្នាទៅនឹងគំរូរថយន្ត EQG Concept ឬ G-Class អគ្គិសនីសុទ្ធ ក្នុងព្រឹត្តិការណ៍ IAA Mobility Show ឆ្នាំ២០២១ នាទីក្រុងម៉ូនិច ក្រុមហ៊ុន Mercedes-Benz បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត Maybach EQS ជាផ្លូវការ ខណ:ពេលរថយន្តនេះត្រូវបានគេស្គាល់ថាជារថយន្ត SUV ដ៏ប្រណិត ។

ជាមួយគំរូរថយន្តនេះ វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ២០២៣ ខាងមុខ នឹងត្រូវបានពិពណ៌នាថាជាគំរូនឹងត្រូវផលិតឆាប់ៗ ដែលនឹងនាំមកនូវប្រណិតភាពមកកាន់សតវត្សរ៍ទី២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរអោយកត់សម្គាល់សម្រាប់គំរូរថយន្ត Maybach EQS វាត្រូវបានលេងខ្លួនជាពីរពណ៌ដោយមានពណ៌ក្រហម លាយខ្មៅ និងបានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយប៉ាណាបិទជិតដូចបងប្អូនក្នុងត្រកូលរបស់ខ្លួន។ បន្ថែមពីនេះវាបានបំពាក់ថ្មីជាមួយថាសកង់ឌីស្សាញថ្មីទំហំ ២៤អ៊ីញផងដែរ នឹងកាន់តែពិសេសជាមួយទ្វាអ្នកបើកបរស្វ័យប្រវត្តិ នៅពេលអ្នកបើកបរចូលកាន់តែជិតវានឹងបើកដោយស្វ័យប្រវត្តិ បន្ថែមពីនេះវាក៏ផ្តល់នូវជម្រើសសម្រាប់ទ្វាក្រោយផងដែរ។

ចូលទៅក្នុងកាប៊ីន វាត្រូវបានទទួលគំនិតឌីស្សាញពីទូកជិះកម្សាន្ត(Yachting) ជាមួយការស្វាគមន៍ដោយចង្កូតរចនាថ្មីបែបអនាគត និងអេក្រង់ Hyperscreen ខាងមុខដែលមានទទឹងទំហំ ១២,៣អ៊ីញ និងអេក្រង់ OLED ខាងក្រោយទំហំ ១២,៣អ៊ីញ ព្រមទាំងកុងសូលកណ្តាលលាតសន្ធឹងពីផ្នែកខាងក្រោយផងដែរ។

ក្រុមហ៊ុន Mercedes-Benz បានបញ្ជាក់ផងដែរថារថយន្ត Maybach EQS នឹងផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី និងសត្ថភាពអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម