[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្ត Vision EQXX ដែលជាគំរូរថយន្តអគ្គិសនីថ្មីជាមួយនឹងបច្ចេកវិទ្យា aerodynamics និងថាមពលអាគុយ ដែលជារថយន្តជំនាន់ក្រោយនៃផលិតកម្មរបស់ក្រុមហ៊ុន។
គំរូរថយន្តនេះត្រូវបានបង្ហាញតាមអ៊ិនធើណេត រួមជាមួយនឹងកម្មវិធី Consumer Electronics Show នៅ Las Vegas, Vision EQXX ត្រូវបានគេនិយាយថាជារថយន្ត Mercedes-Benz ដ៏មានប្រសិទ្ធភាពបំផុតដែលមិនធ្លាប់មានពីមុនមក មានតួទ្វារបួនដែលមានលក្ខណៈ ultra-aerodynamic ជាមួយនឹងផ្នែកខាងក្រោយវែង ដំបូលរលោង ផ្នែកកង់ខាងក្រោយមានទំហំតូចជាងផ្នែកខាងមុខ ៥០ មីលីម៉ែត្រ និងផ្ទៃខាងមុខតូចជាងរថយន្ត Smart micro។
រថយន្តនេះបំពាក់ជាមួយកង់ម៉ាញេស្យូម aero-optimised ទំហំ ២០អ៊ីញ និងសំបកកង់ប្រភេទ Bridgestone Turanza Eco , របាំងខ្យល់នៅកាងខាងមុខ , diffuser ខាងក្រោយ និងdynamic shutter បិទ/បើក ផ្តល់ភាពត្រជាក់ លំហូរខ្យល់ ប្រព័ន្ធ aerodynamics ។
យោងតាមលទ្ធផលតួរលេខនៃ drag coefficient ០.១៧៣ ជាតួរលេខដែលប្រសិនបើ Vision EQXX ជារថយន្តផលិតកម្មផ្លូវច្បាប់ នោះនឹងធ្វើឱ្យវាក្លាយជារថយន្តដែលមានប្រសិទ្ធភាពបំផុតមិនធ្លាប់មានពីមុនមក ដែលលើសពី ០.១៩ នៃរថយន្ត aero-focused Volkswagen XL1 និង 0.២០ នៃរថយន្ត Mercedes-Benz EQS, Tesla Model S និង Lucid Air limousines អគ្គិសនី។
ការរួមចំណែកដល់រថយន្ត Vision EQXX គឺម៉ាស៊ីំនរបស់វា ដែលដឹកនាំដោយអគ្គិសនីដ៏មានប្រសិទ្ធិភាពនៃ drive unit នៅកាន់ប៉ុងខាងក្រោយដែលត្រូវបានបង្កើតឡើងដោយវិស្វកររថយន្ត Formula One របស់ក្រុមហ៊ុន Mercedes-AMG ជាមួយនឹងម៉ូទ័រអគ្គិសនី ១៥០ គីឡូវ៉ាត់ និងតួលេខប្រសិទ្ធភាពដែលបានអះអាង ភាគរយរបស់ថាមពលរបស់ថ្មដែលបញ្ចួនទៅកាន់កង់នៃ៩៥% ដែលប្រៀបធៀបទៅនឹងរថយន្តសាំង ៣០% ទៅ ៤០%។
Mercedes-Benz អះអាងថា រថយន្ត Vision EQXX អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង ដែលគ្រប់គ្រាន់ក្នុងការបើកបរពីទីក្រុង Sydney ទៅ Melbourne ដោយមិនបាច់ឈប់ នៅសល់ដែលអាចបើកបរចម្ងាយបាន ១០០ គីឡូម៉ែត្រទៀត។
EQXX មានប្រវែងពីកង់មុខ-ក្រោយ គឺខ្លីជាង EQS ដល់ទៅ ៤១០ មីលីម៉ែត្រ នៅប្រវែង ២,៨០០ មីលីម៉ែត្រ នឹងតិចជាងរថយន្តស៊េរី C-Class ឬវែងជាងរថយន្ត Honda Civic ៦៥ មីលីម៉ែត្រ។ គំរូនេះត្រូវបានគេរាយការណ៍ថាមានទម្ងន់១៧៥០ គីឡូក្រាមដែលស្មើនឹង C-Class ។
ចំណុចលេចធ្លោផ្សេងទៀតនៃមេកានិចរបស់ EQXX រួមមានស្ថាបត្យកម្មអគ្គិសនីមានកម្លាំង ៩០០ វ៉ុល ផ្តល់ការសាកថ្មលឿន ម៉ាស៊ីនបញ្ចុះកម្តៅសម្រាប់កាត់បន្ថយជួរដែលបាត់បង់ក្នុងស្ថានភាពត្រជាក់ និងដំបូលបែបសូឡា ដែលអាចបើកបរបន្ថែមបានចម្ងាយ ២៥ គីឡូម៉ែត្រ/ថ្ងៃ។
នៅខាងក្នុងមានអេក្រង់កោងទំហំ ៤៧.៥ អ៊ីញ touchscreen គុណភាពកម្រិត 8K មានភាពច្បាស់ខ្ពស់លាតសន្ធឹងលើទទឹងលើកុងទ័រ ដែលសាកសមនឹងរថយន្តអគ្គិសនីទំនើប ដែលភ្ជាប់មកជាមួយនូវសម្ភារៈដែលមាននិរន្តរភាពជាច្រើនដែលប្រើនៅទូទាំងកៅអី, កម្រាលពូក និងផ្ទៃផ្សេងទៀតផងដែរ។
ខណៈពេលដែលគំរូរថយន្ត Mercedes-Benz Vision EQXX concept ថ្មីមិនត្រូវបានគ្រោងនឹងចូលផលិតកម្មក្នុងទម្រង់បច្ចុប្បន្នរបស់វានោះទេ ការរំលេចរថយន្តបង្ហាញ រួមទាំង ១៥០គីឡូវ៉ាត់ Drive unit ដ៏មានប្រសិទ្ធភាពរបស់វា និងប្រព័ន្ធសាកថ្ម ៩០០វ៉ុល ត្រូវបានគេគ្រោងនឹងមើលគំរូរថយន្ត Mercedes-Benz នាពេលអនាគត ៕