[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota Trailhunter ដោយផ្អែកលើ Toyota Tundra ដែលនឹងត្រូវបានផ្តល់ជូននៅលើរថយន្តភីកអាប់ និងរថយន្ត SUV នាពេលអនាគត។ ម៉ូដែលទាំងនេះនឹងត្រូវបានឲ្យឈ្មោះថា “purpose-biuld” ដោយត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងបែប ឬ Off-Road។
Toyota មិនបានបញ្ចេញលក្ខណៈពិសេសជាច្រើននោះទេ ប៉ុន្តែរថយន្តនេះត្រូវបានបំពាក់ដោយកាងមុខ heavy duty front Bumper ព្រមទាំងទំពក់ដែលរួមបញ្ចូលគ្នា និងអំពូលភ្លើង auxiliary light, កាងខាងក្រោយបំពាក់ដោយដែក របារភ្លើងដែលដាក់លើដំបូល និងកម្រាលឃ្លុបក្រោយជាមួយនឹងតង់ផងដែរ។ គំរូនេះក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធ Traihunter-specific suspension, កាងដែកការពារបាតក្រោមជាមួយឡូហ្គោ Trailhunter និងឧបករណ៍សម្រាប់ការផ្សងព្រេងផងដែរ។
ក្នុងនោះ គេនៅតែមិនទាន់ច្បាស់ថា តើមានការអាប់ដេតអ្វីខ្លះទៅកាន់ម៉ូដែលនេះ ប៉ុន្តែ Toyota បាននិយាយថា រថយន្ត Trailhunter នឹងមាន “សមត្ថភាពខ្ពស់ ជាមួយការរចនាឡើងដោយរឹងមាំ សម្រាប់ការបើកបរដំណើរផ្សងព្រេងមានរួចជាស្រេចពីរោងចក្រជាមួយនឹងគ្រឿងបន្លាស់ ដែលគាំទ្របទពិសោធន៍បើករបរ Off-Road។”
គួរបញ្ជាក់ផងដែរថា Toyota នឹងដាក់បញ្ចេញព័ត៌មានលម្អិតបន្ថែមអំពីត្រកូល Trailhunter នៅឆ្នាំក្រោយ ប៉ុន្តែក្រុមហ៊ុន Toyota បាននិយាយថា “រថយន្តភីកអាប់ Trailhunter នឹងមកដោយផ្ទាល់ពីរោងចក្រដែលបំពាក់មកដើម្បីបំពេញតម្រូវការរបស់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង”។ ដោយបានបន្ថែមថា ភីកអាប់ទាំងនេះនឹងត្រូវបានផលិតដោយក្រុមវិស្វកររបស់ខ្លួន ហើយនឹងក្លាយជា OEM ដែលមានសមត្ថភាពបំផុតដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារគុណភាព ភាពធន់ និងភាពជឿជាក់របស់ក្រុមហ៊ុន Toyota”។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បាននិយាយថា គំរូរថយន្ត Toyota Trailhunter នឹងផ្តល់ជូននៅម៉ូដែលខ្ពស់បំផុត និងម៉ូដែល TRD និង TRD Pro ផងដែរ៕