[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញគំរូរថយន្ត Mitsubishi Moonstone ដែលជាការរចនាបានមកពីនិស្សិតនៃ Istituto Europeo di Design (IED) ដែលបានផលិតរថយន្តជាប្រភេទ SUV អគ្គិសនីសុទ្ធ នៅក្នុងប្រទេសអ៉ីតាលី។
គោលដៅនៃគម្រោងនេះគឺដើម្បីផលិតរថយន្តប្រភេទ SUV សម្រាប់ឆ្នាំ ២០៣៥ ដោយគិតគូរពីបរិស្ថាន រួមទាំងការប្រើប្រាស់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព។ Mitsubishi Moonstone មានរចនាបថរថយន្តប្រភេទ Coupe-SUV ទ្វារ ២ ដែលរូបរាងបែប Aerodynamic ។ ផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាបិទជិត ជាប់ជាមួយចង្កៀង LED ដូចគ្នាទៅនឹងគំរូ Mitsubishi XFC របាំងការពារភុកទំហំធំពណ៌ ថាស កាង spoiler ខាងក្រោយ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ Y ជាដើម ។
បច្ចុប្បន្នក្រុមនិស្សិតមកពី IED មិនបានផ្តល់ព័ត៌មានលម្អិតអំពីថាមពលអគ្គិសនីទេ ប៉ុន្តែបានសន្យាថា “ដំណើរការគួរឱ្យភ្ញាក់ផ្អើល” និងសមត្ថភាពបើកបរប៉ុង ២ all-wheel-driver។
គួរឲ្យដឹងថា គំរូនេះត្រូវបានរចនាឡើងដោយក្រុមនិស្សិតអន្តរជាតិចំនួន ១៨ នាក់មកពីប្រទេសអ៉ីតាលី ដែលមានមានការគាំទ្រពីក្រុមហ៊ុន Mitsubishi ។ ជាមួយគ្នានេះ គំរូ Mitsubishi Moonstone មិនមានគោលដៅសម្រាប់ផលិតទេ ហើយនឹងនៅតែជាការសិក្សារចនាតែប៉ុណ្ណោះ៕