ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើកានាំយកគំរូរថយន្ត Lexus RZ Outdoor concept ទៅដាក់បង្ហាញខ្លួនដំបូងនៅ Shanghai Auto Show ។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលកែកុនសម្រាប់ការបើកបរលក្ខណះផ្សងព្រេងបែប Off-Road ផងដែរ។
Lexus បានធ្វើការដាក់បង្ហាញគំរូរថយន្តនេះ មានភាពខុសគ្នាពីគំរូរថយន្តនៅឯពិព័រណ៌រថយន្ត Tokyo Auto Salon ។ ចំពោះគំរូដែលបានដាក់បង្ហាញនេះវិញ បានបំពាក់ចង្កៀងបន្ថែមជាច្រើន រួមមានរបារនៅផ្នែកខាងក្រោម ចង្កៀងប្រភេទ KC lampe នៅគែមខាងក្រៅផ្នែកខាងមុខ និងបន្ទះ LED នៅខាងលើកញ្ចក់ ។ លើសពីេនះ បានតុបតែងជាមួយពណ៌ត្នោតពណ៌ខ្មៅរលោង ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ស្រោបដោយសំបក BFGoodrich all-terrain tires និងរបាំងការពារផ្នែកខាងក្រោមមុខ-ក្រោយផងដែរ ។
រថយន្តអគ្គិសនី Lexus RZ450e បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ២០៨ សេស និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥ វិនាទី ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ភ្ជាប់ជាមួយឆ្នាំងសាកល្បឿនលឿន DC កម្លាំង ១៥០ គីឡូវ៉ាត់។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនី Lexus RZ450e ប្រភេទ SUV នេះ មានតម្លៃលក់ចាប់ពី ៥៨ ៦៥០ ដុល្លារ ដល់ ៧២ ២០៩ ដុល្លារសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ៕